ដូចម្ដេចដែលហៅថាពាក្យបណ្តៅ? ចូរបង្ហាញពីបំណែងចែកលក្ខណៈមុខងារ នានា​ភាពនៃពាក្យបណ្តៅខ្មែរ ?


ពាក្យបណ្តៅ៖ ជាចំណោទបញ្ហាខ្លី ដែលចោទឡើងតាមទម្រង់ពាក្យជួនដើម្បី​ផ្តល់​សញ្ញាណ ឬលក្ខណៈសម្គាល់នៃបាតុភូតហើយឲ្យអ្នកស្រាយត្រូវកំណត់ ឬបង្ហាញឈ្មោះពិតនៃវត្ថុ ឬបាតុភូត។


១.បំណែងចែក

  • សម្រាប់ទាយ
  • សម្រាប់ឆ្លើយ
២.លក្ខណៈ

  • អាថ៌កំបាំង ស្មុគស្មាញ ប្រហាក់ប្រហែល។
  • ទាមទារ បទពិសោធន៍ ប្រាជ្ញា រហ័សរហួន។
  • ទម្លាប់ចេះគិតពិចារណា ពង្រីកសមត្ថភាព ច្នៃប្រឌិត និងប្រុងប្រយ័ត្ន។
៣.មុខងារ
  • សប្បាយរីករាយផ្សារភ្ជាប់បាតុភូត ផ្តើមពីការពិចារណា។
  • ពង្រីកការយល់ដឹង លើបាតុភូតជុំវិញខ្លួន។
 ៤.នានាភាព

  • សត្វពាហនៈ បក្សី រុក្ខជាតិ ឧបករណ៍ប្រើប្រាស់។
  • ជីវភាពប្រចាំថ្ងៃ បាតុភូតធម្មជាតិ ពាក្យបណ្តៅធៀប។