ស្ត្រីមានឥទ្ធិពលជាច្រើនផ្នែកនៅក្នុងអក្សរសិល្ប៍ខ្មែរដូចជា៖
- ផ្នែកសេរីភាពក្នុងការរើសគូស្រករៈ ដូចជានាងឃុននារីក្នុងរឿងកុលាបប៉ៃលិន។
- ផ្នែកសេរីភាពក្នុងការបញ្ចេញមតិៈ ដូចជានាងនី នាងប៊ីក្នុងរឿងភូមិតិរិច្ឆាន។
- ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជានាងសំនៀងក្នុងរឿងជាតិស្ត្រី។
- ផ្នែកភក្ដីភាពចំពោះស្នេហា និងគ្រួសារៈ ដូចជានាងមទ្រីក្នុងរឿងព្រះវេស្សន្តរ។
- ផ្នែកការងារសង្គមៈ ដូចជាអ្នកគ្រូ គូ រស ក្នុងរឿងគូលីកំណែន។
- ផ្នែកការពារជាតិមាតុភូមិៈ ដូចជាជំទាវស្រែនក្នុងរឿងតេជោយ៉ត។
