ដូចម្ដេចដែលហៅថាឈ្នាប់? មានប៉ុន្មានប្រភេទ? អ្វីខ្លះ? តើឃ្លា​រណប​មាន​ប៉ុន្មាន​យ៉ាង? អ្វីខ្លះ?

ឈ្នាប់ ឬចំណងឈ្នាប់ៈ ជាពាក្យសម្រាប់ចងភ្ជាប់ធាតុផ្សេងៗនៅក្នុងល្បះ។​ 

ឈ្នាប់មាន​​ពីរប្រភេទគឺ៖
  • ឈ្នាប់ចងៈ ជាពាក្យសម្រាប់ចងភ្ជាប់ពាក្យ និងពាក្យ(ថ្នាក់ពាក្យដូចគ្នា) ឃ្លា និងឃ្លា ល្បះ និងល្បះ(មិនរណបគ្នា) នៅក្នុងល្បះ។
  • ឈ្នាប់ឃ្លាៈ ជាពាក្យសម្រាប់​​​ ចងភ្ជាប់ល្បះ និងល្បះ ដើម្បី​បង្កើតឃ្លារណបនៅក្នុង​ល្បះផ្សំ​។ ​​ឃ្លា​​​​រណបមានបីយ៉ាងគឺ៖
    • ឃ្លានាមៈ ជាឃ្លាដែលប្រើឈ្នាប់ឃ្លាថា និងជា មានមុខងារជាកម្មបទ ឬគុណប្រធាន។
    • ឃ្លាគុណនាមៈ ជាឃ្លាដែលប្រើសព្វនាមឈ្នាប់ដែល មានមុខងារជាគុណបទ ឬឧប បទ។
    • ឃ្លាទេសកាលៈ ជាឃ្លាដែលគេប្រើឈ្នាប់ឃ្លាទេសកាល មានមុខងារជា កម្មទេសកាល ប្រាំប្រភេទគឺ កម្មទេសកាលកាល ហេតុ បំណង បំណើ និងទំនាស់។