តើអ្នកនិពន្ធផ្ដល់ផលប្រយោជន៍ និងផលវិបាកអ្វីខ្លះដល់មនុស្ស និង​សង្គមជាតិ?


អ្នកនិពន្ធផ្ដល់ផលប្រយោជន៍ និងផលវិបាកជាច្រើនដល់មនុស្ស និង​សង្គម​ជាតិ​ដូច​ជា៖
  • ផលប្រយោជន៍
    • ផ្ដល់ចំណេះដឹងជាបទពិសោធន៍ដល់មនុស្សជំនាន់ក្រោយ។
    • ជួយផ្សព្វផ្សាយនូវអ្វីៗទាក់ទងសង្គម និងបង្កើនធនធានមនុស្ស។
    • ជួយដោះស្រាយបញ្ហារបស់មនុស្ស និងសង្គមជាតិ។
    • ជាគ្រូពេទ្យព្យាបាលជំងឺអ្នកមានវិបត្តិផ្លូវចិត្ត។

    • ជាអ្នកលាតត្រដាងបញ្ហារបស់មនុស្ស និងសង្គមជាតិ។
    • រួមចំណែកអភិវឌ្ឍកេរដំណែលដូនតា និងស្ដារសង្គមជាតិ។
    • ជាអ្នកអប់រំសីលធម៌ គុណធម៌ អាកប្បកិរិយាល្អរបស់មនុស្ស​ និងជួយរៀបចំរបៀបរៀបរយ សណ្ដាប់​ធ្នាប់សង្គម។
    • ជាអ្នកបណ្ដុះស្មារតី មនសិការស្នេហាជាតិ មាតុភូមិ និងទស្សនៈជឿនលឿនដល់មនុស្ស និង​សង្គម​ជាតិ។
  • ផលវិបាក
    • ធ្វើឲ្យអ្នកអានមានគំនិតខុសឆ្គង បើការបញ្ជ្រាបចំណេះដឹងខុសគោលដៅ។
    • មានភាពអនាធិបតេយ្យ និងភាពច្របូកច្របល់ ក្នុងសង្គមជាតិ។
    • ធ្វើឲ្យស្នាដៃធ្លាក់ចុះ បើបញ្ជ្រាបនយោបាយជ្រុលពេក។
    • ធ្វើឲ្យអ្នកអានមានមនសិការធ្លាក់ចុះ បើស្នាដៃមិនបម្រើមនុស្ស និងសង្គមជាតិ។