អក្សរសិល្ប៍មានតួនាទី និងកម្លាំងពិសេសក្នុងការផ្សារភ្ជាប់ជាមួយសិល្ប:ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើមនុស្ស និងសង្គមមនុស្សតាមមុខងាររបស់វាព្រមទាំងចូលរួមចំណែកក្នុងការ៖
- បំផុសការតស៊ូប្រឆាំងការជិះជាន់ ; កេងប្រវ័ញ្ច។
- បណ្តុះទឹកចិត្តប្រជាជនឲ្យសប្បាយរីករាយក្នុងជីវភាពរស់នៅ។
- ផ្តល់ការអប់រំសីលធម៌ ; អាកប្បកិរិយា និងទម្លាប់ល្អៗ។