ចូរនិយាយពីអត្ថប្រយោជន៍អក្សរសិល្ប៍ខ្មែរ

អក្សរសិល្ប៍ខ្មែរបានចូល​រួមចំណែកជាប្រយោជន៍​ជាច្រើន​ចំពោះ​សង្គម​តាំងពី​សម័យ​បុរាណ ដល់បច្ចុប្បន្នដូចជា ៖
  • សម័យបុរាណៈ មានអក្សរសិល្ប៍ប្រជាប្រិយ និងអក្សរសិល្ប៍តន្ត្រី។
    • ចំណេះដឹងៈ ទាក់ទងបញ្ហាមនុស្ស ស្នេហា ការកាត់ក្ដី ទំនាស់ សង្គ្រាម សាសនា ការដណ្ដើម​រាជ្យ ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ជីវភាពរស់នៅ តាមរយៈការសិក្សាស្នាដៃអក្សរសិល្ប៍។
    • ចំណេះធ្វើៈ មានបទពិសោធន៍ ទឹកចិត្តក្លាហាន មានការតស៊ូព្យាយាម មានមេរៀនជីវិត តាមរយៈ​ការសិក្សាស្នាដៃអក្សរសិល្ប៍។
    • សីលធម៌ៈ ជួយអប់រំសីលធម៌ បុគ្គលិកលក្ខណៈមនុស្ស ស្គាល់អំពើល្អ អាក្រក់ ជឿកម្មផល កុសល សន្តិភាព។
    • ចេះរស់នៅជាមួយគ្នាៈ មានសាមគ្គីភាព ចេះយោគយល់ អធ្យាស្រ័យ ជួយគ្នា មិនរើសអើង ចេះ​ជាតិ ការពារទឹកដី ធ្វើពលិកម្ម។

  • សម័យបច្ចុប្បន្នៈ សម័យទំនើបចាប់ពីឆ្នាំ១៩០០មក។
    • ចំណេះដឹងៈ ទាក់ទងបញ្ហាមនុស្ស ស្នេហា ទំនាស់ សង្គ្រាម សាសនា ជំនឿ ទំនៀម​ទម្លាប់ ប្រពៃណី ជីវភាពរស់នៅ  បណ្ដុះលក្ខណៈមនុស្សនិយម ជឿលើប្រាជ្ញាស្មារតី កម្លាំងកាយ ចិត្ត និងសមត្ថភាព​ផ្ទាល់ខ្លួនតាមរយៈការសិក្សាស្នាដៃអក្សរសិល្ប៍។
    • ចំណេះធ្វើៈ មានបទពិសោធន៍ ចេះគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាព ស្រឡាញ់បរិស្ថាន ទុកជាមេរៀនជីវិត តាមរយៈការសិក្សាស្នាដៃអក្សរសិល្ប៍។
    • សីលធម៌ៈ ជួយអប់រំសីលធម៌ បុគ្គលិកលក្ខណៈមនុស្ស ស្គាល់អំពើល្អ អាក្រក់ ។
    • ចេះរស់នៅជាមួយគ្នាៈ មានសាមគ្គីភាព ចេះយោគយល់ អធ្យាស្រ័យ ជួយគ្នា មិនរើសអើង។