ដូចម្ដេចដែលហៅថាការបន្លឺសំឡេង? មានប៉ុន្មានលក្ខណៈ? អ្វីខ្លះ?

ការបន្លឺសំឡេងៈ ជាការបង្កើតសូរសំឡេង     ដោយពឹងផ្អែកលើការៀបចំប្រដាប់សំឡេង ចលនាខ្យល់ និងភាពឮ។

គេចែកការបន្លឺសំឡេងតាមលក្ខណៈបី​​​យ៉ាង​​រួមមាន៖
  • លក្ខណៈបន្លឺៈ សំដៅលើរបៀបរៀបចំនិងចលនានៃប្រដាប់សំឡេង។​ ប្រដាប់សំឡេងចែកជា​ពីរប្រភេទគឺ៖
    • ប្រដាប់បន្លឺៈ ជាប្រដាប់សំឡេង ដែលមានចលនាអាចកម្រើក និងផ្លាស់ប្ដូរកន្លែងបាន ហើយស្ថិតនៅក្រោមប្រហោងមាត់។ប្រដាប់បន្លឺមានបួនគឺ បបូរមាត់ក្រោម ធ្មេញ ក្រោម អណ្ដាត និងខ្សែសំឡេង។
    • ទីបន្លឺៈ ជាប្រដាប់សំឡេង ដែលគ្មានចលនាពុំអាចកម្រើក និងផ្លាស់ប្ដូរកន្លែងបាន      ហើយស្ថិតនៅលើប្រហោងមាត់។ទីបន្លឺមានប្រាំមួយគឺ បបូរមាត់លើ ធ្មេញលើ គន្លាក់ ក្រអូម ក្រអូម សន្ទះដើមមាត់ និងសន្ទះខ្សែសំឡេង។តាមលក្ខណៈបន្លឺគេចែកសូរ សំឡេងជាប្រាំបីសូរគឺសូរបបូរមាត់ សូរធ្មេញ សូរគន្លាក់ក្រអូម សូរក្រអូមមុខ សូរក្រអូមកណ្ដាល សូរក្រអូមក្រោយ សូរដើមមាត់ និងសូរខ្សែសំឡេង។
  • លក្ខណៈខ្យល់ៈ ជាដំណើរខ្យល់ចេញពីសួត ឬបឺតចូលតាមមាត់ ឬបឺតចូលតាមច្រមុះ​ឆ្លងកាត់តាមបំពង់ខ្យល់និងសន្ទះខ្សែសំឡេង។តាមលក្ខណៈខ្យល់គេចែកសូរសំឡេងជាប្រាំសូរគឺសូរមានខ្យល់ និងគ្មានខ្យល់ សូរខ្យល់ច្រមុះ សូរខ្យល់ស្ទះ សូរខ្យល់បង្ហូរត្រដុស និងសូរ​ខ្យល់​​វែង​ និងខ្យល់ខ្លី។
  • លក្ខណៈឮៈ ជាលក្ខណៈដែលឮតាមភាពញាប់ញ័រ នៃចន្លោះខ្សែសំឡេង។ លក្ខណៈ ឮ មានពីរសូរគឺ៖
    • សូរឮៈ ជាសូរសំឡេងណាដែលធ្វើឲ្យចន្លោះខ្សែសំឡេងញាប់ញ័រ។
    • សូរថ្លង់ៈ ជាសូរសំឡេងណាដែលពុំធ្វើឲ្យចន្លោះខ្សែសំឡេងញាប់ញ័រឡើយ។