តើអក្សរសិល្ប៍មានប៉ុន្មានទម្រង់? អ្វីខ្លះ?


អក្សរសិល្ប៍មានប្រាំទម្រង់គឺ៖
  • សន្ទស្សន៍អក្សរសិល្ប៍ៈ ជាស្នាដៃសម្រាប់បង្ហាញរៀបរាប់រួមមានបីបែបគឺ
    • ពណ៌នាកថាៈ ជាអត្ថបទដែលពណ៌នាអំពីមនុស្ស សត្វ វត្ថុ ខ្យល់ព្យុះ ភ្លើងឆេះ ការធ្វើបុណ្យ ការធ្វើដំណើរ
    • និទានកថាៈ ជាអត្ថបទដែលរៀបរាប់ពី​អនុស្សាវរីយ៍ ការផ្សងព្រេង ការប្រយុទ្ធ
    • សារកថាៈ ជាអត្ថបទដែលមានលក្ខណៈជាសំបុត្រឆ្លើយឆ្លង ក្នុងបំណងលាតត្រដាងពីបញ្ហាអ្វីមួយ។
  • ប្រលោមអក្សរសិល្ប៍ៈ ជាស្នាដៃសម្រាប់បង្ហាញពីវិបត្តិទំនាស់របស់មនុស្ស ប្រលោម​មនុស្សឲ្យរំភើប ញាប់ញ័រ រួមមានបីបែបគឺ
    • ព្រេងកថាៈ ជារឿងប្រឌិត ឈ្លោះប្រកែក ប្រចណ្ឌ ការទូន្មានអប់រំ
    • វីរកថាៈ ជារឿងដែលបង្ហាញពីវីរជន ដែលតស៊ូ ក្លាហាន
    • នវកថាៈ ជារឿង​ក្នុងព្រឹត្តិការណ៍ថ្មីៗក្នុងជីវភាពសង្គម។
  • នាដកអក្សរសិល្ប៍ៈ ជាស្នាដៃសម្រាប់យកទៅលេងល្ខោន រួមមានបីបែបគឺ
    • នាដ្យកថាៈ ជារឿងល្ខោនដែលបង្ហាញពីវិបត្តិទំនាស់របស់មនុស្ស ក្នុងសម័យណាមួយធ្វើជាប្រធានរឿង
    • ហាសកថាៈ ជារឿងល្ខោនដែលបង្ហាញពីសកម្មភាពរីករាយ សប្បាយ កំប្លែង សើច
    • ទារុណ​កថាៈ ជារឿងល្ខោនដែលបង្ហាញពីសកម្មភាពវឹកវរ កម្សត់ ធ្វើឲ្យអ្នកអាន អ្នកស្ដាប់រន្ធត់ញាប់ញ័រ អាណិតតួអង្គ។
  • ឧបទេសអក្សរសិល្ប៍ៈ ជាស្នាដៃសម្រាប់ទូន្មានប្រដៅ  រួមមានបួនបែបគឺ
    • សុភាសិតកថាៈ ជាកម្រងពាក្យពេចន៍ទូន្មាន អប់រំ ឲ្យពិចារណាច្បាប់ផ្សេងៗ ការអប់រំឲ្យ​​ដើរផ្លូវត្រូវ ចៀសវាងផ្លូវអាក្រក់  ឧ៖ ចេះពីរៀន មានពីរៀនរក។
    • ទូន្មានកថាៈ ជាច្បាប់ណែនាំប្រជាជនឱ្យដើរក្នុងផ្លូវត្រូវ ផ្លូវល្អ។​ ឧ៖ ច្បាប់ក្រម ។  
    • ល្បើកកថាៈ ជារឿងដែលលើកយកតួអង្គសត្វ រុក្ខជាតិ មកតំណាងមនុស្ស។ ឧ ៖រៃ និង ស្រមោច។
    • សុន្ទរកថាៈ ជាអត្ថបទសម្រាប់ថ្លែងក្នុងពិធីសម្ពោធ ពិធីបញ្ចប់ការងារ សន្និបាត សិក្ខាសាលា។
  • ទិដ្ឋិអក្សរសិល្ប៍ៈ ជាស្នាដៃបែបអត្ថាធិប្បាយ ការបញ្ចេញយោបល់។ ការរិះគន់អក្សរសិល្ប៍រួមមានបីបែបគឺ
    • ត្ថាធិប្បាយកថាៈ ជាការអត្ថាធិប្បាយពីសុភាសិត គំនិត សម្ដីអ្នកនិពន្ធ
    • សិក្សា​កថាៈ ជាការលើកយកជីវប្រវត្តិ ស្នាដៃ គំនិតអ្នកនិពន្ធ មកសិក្សា
    • អក្សរសិល្ប៍កថាៈ ជាអត្ថបទអំណាន សរសេរតាមអាន ឬអត្ថបទដកស្រង់ណាមួយ