កិរិយាសព្ទមានចំណាត់ថ្នាក់ដូចជា៖
- កិរិយាសុទ្ធៈ ជាកិរិយាសព្ទដែលសម្ដែងនូវអំពើរបស់ប្រធាន ដែលធ្វើឡើងដោយខ្លួនឯងផ្ទាល់។
- កិរិយាហេតុៈ ជាកិរិយាសព្ទដែលសម្ដែងនូវអំពើរបស់ប្រធាន ដែលធ្វើឡើងគ្រាន់តែជាហេតុដើមចមប៉ុណ្ណោះ។
- កិរិយាសកម្មៈ ជាកិរិយាសព្ទដែលត្រូវការកម្មបទ។ កិរិយាសកម្មមានពីរគឺ៖
- កិរិយាសកម្មផ្ទាល់ (នៅជាប់ខាងឆ្វេងកម្មបទផ្ទាល់)។
- កិរិយាសកម្មមិនផ្ទាល់(នៅជាប់ខាងឆ្វេងកម្មបទមិនផ្ទាល់)។
- កិរិយាអកម្មៈ ជាកិរិយាសព្ទដែលមិនត្រូវការកម្មបទ។
- កិរិយាចំណងៈ ជាកិរិយាសព្ទក្រុមជា ដែលចងកន្សោមនាម ប្រធាន ទៅនឹង កន្សោម គុណប្រធាន។
- កិរិយាជំនួយៈ ជាកិរិយាសព្ទដែលជួយបង្គ្រប់ន័យសេចក្ដីឲ្យកិរិយាបង្គោលនៅក្នុងល្បះ។ កិរិយាជំនួយមានបួនប្រភេទគឺ៖
- កិរិយាបំពេញៈ មានទីតាំងខាងស្ដាំកិរិយាបង្គោល សម្រាប់ជួយបង្គ្រប់ន័យសេចក្ដីឲ្យកិរិយាបង្គោលលើលទ្ធផលនៃអំពើ និងលទ្ធភាពសម្រេចអំពើ។
- កិរិយាទិសដៅៈ មានទីតាំងខាងស្ដាំកិរិយាបង្គោលសម្រាប់ជួយប្រាប់ទិសដៅកិរិយាបង្គោល។
- កិរិយាមុខៈ មានទីតាំងខាងឆ្វេងកិរិយាបង្គោល សម្រាប់ជួយប្រាប់តម្លៃអាការភាព តម្លៃទិដ្ឋភាពឬតម្លៃកាលនៃអំពើរបស់កិរិយាបង្គោលនៅក្នុងល្បះ។
- កិរិយានុគ្រោះ: មានទីតាំងខាងឆ្វេងកិរិយាបង្គោល សម្រាប់សម្ដែងគុណលក្ខណៈរបស់កិរិយាបង្គោលនៅក្នុងល្បះ។
