កំណាព្យខ្មែរចែកជា១១ប្រភេទគឺ៖
- កាព្យនិទានកថាៈ ជាកាព្យដែលនិយាយពីរឿងអ្វីមួយ មានតួអង្ក កាលអាកាស មូលន័យ ដំណើររឿងដូចប្រលោមលោកដែរ។
- កាព្យឧបទេសកថាៈ ជាកាព្យដែលមានលក្ខណៈអប់រំ ទូន្មាន ប្រដៅ បែបទស្សនវិជ្ជា សីលធម៌ នយោបាយ។
- កាព្យវីណាកថាៈ ជាកាព្យដែលបកស្រាយពីមនោសញ្ចេតនារំភើប ញាប់ញ័រ ក្ដីស្រមៃមានលក្ខណៈអត្តបុគ្គលផ្តាល់។
- កាព្យសារកថាៈ ជាកាព្យដែលមានលក្ខណៈជាសំបុត្រឆ្លើយឆ្លង ស្ដីពីស្នេហា សញ្ចេតនា នយោបាយ។
- កាព្យរិះគន់កថាៈ ជាកាព្យចំអកលើការព្រហើន ឈ្លើយ គុណវិបត្តិក្នុងដំណើររឿង។
- កាព្យនាដកថាៈ ជាកាព្យសម្រាប់សម្ដែងលើឆាកដើម្បីបង្កើតសិល្បៈកម្សត់ ព្រាត់ប្រាស។
- កាព្យវីរកថាៈ ជាកាព្យខ្នាតវែងអន្លាយ រៀបរាប់ពីវីរភាពអ្នកក្លាហាន ស្នេហាជាតិ ការធ្វើចម្បាំងសង្គ្រាម។
- កាព្យពណ៌នាវិធីៈ ជាកាព្យដែលនិយាយរៀបរាប់ពីមនុស្ស សត្វ រុក្ខជាតិ ទេសភាព។
- កាព្យល្បើកកថាៈ ជាកាព្យដែលលើកយកតួអង្គសត្វមកអប់រំ និងរិះគន់។
- កាព្យចម្រៀងកថាៈ ជាកាព្យដែលមានលក្ខណៈជាចម្រៀងកសិករ អ្នកគង្វាល ទាក់ទងនឹងពលកម្មការងារ។
- កាព្យប្រវត្តិសាស្ត្រៈ ជាកាព្យដែលពណ៌នាវែងឆ្ងាយពីប្រវត្តិសាស្ត្រវីរជនក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។
