ដូចម្ដេចដែលហៅថាគុណនាម? មានចំណាត់ថ្នាក់សំខាន់ៗអ្វីខ្លះ? ចូរ​បក​​ស្រាយ​ពន្យល់។

គុណនាមៈ ជាពាក្យសម្ដីសម្រាប់សម្ដែងសភាពលក្ខណៈរបស់នាម។​​
គុណនាមមានពីរប្រភេទគឺ៖
  • គុណនាមប្រក្រតីៈ ជាពាក្យសម្រាប់ប្រាប់លក្ខណៈធម្មតារបស់នាម។
  • គុណនាមកំណត់ៈ សម្រាប់កំណត់បង្ហាញ សភាព ចម្ងាយ...របស់នាម។
គុណនាមកំណត់មានប្រាំប្រភេទគឺ៖
    • គុណនាមចង្អុលៈ សម្រាប់ចង្អុលបង្ហាញឲ្យឃើញច្បាស់ពីទីជិត ឬទីឆ្ងាយ ក្នុងស្ថានភាពបែបណាមួយ។
    • គុណនាមមិនច្បាស់ៈ សម្រាប់បង្ហាញពីបរិមាណ ចំនួន ឬសេចក្ដីមិនជាក់លាក់។
    • គុណនាមកម្មសិទ្ធិៈ សម្រាប់កំណត់បង្ហាញម្ចាស់កម្មសិទ្ធិ។
    • គុណនាមសំណួរៈ សម្រាប់បង្កើតល្បះសំណួរដើម្បីសួររកលក្ខណៈ ចំនួនពិតប្រាកដរបស់នាម។
    • គុណនាមចំនួនៈ សម្រាប់កំណត់បង្ហាញពីចំនួន បរិមាណ និងលំដាប់។ គុណនាម ចំនួនមានពីរប្រភេទគឺគុណនាមចំនួនរាប់ និងគុណនាមចំនួនរៀប។