ដូចម្ដេចដែលហៅថាគុណកិរិយា? មានចំណាត់ថ្នាក់សំខាន់ៗអ្វីខ្លះ? ចូរ​បក​​ស្រាយ​ពន្យល់។

គុណកិរិយា ឬកិរិយាវិសេសន៍ៈ ជាពាក្យសម្ដីសម្រាប់ប្រាប់លក្ខណៈរបស់កិរិយាសព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។​ 
គុណកិរិយាមានប្រាំចំណាត់់ថ្នាក់គឺ៖
  • គុណកិរិយាកាលៈ ជាពាក្យសម្រាប់បញ្ជាក់ពីពេលវេលារបស់កិរិយាសព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។
  • គុណកិរិយាកន្លែងៈ ជាពាក្យសម្រាប់បញ្ជាក់ពីទីកន្លែងរបស់កិរិយាសព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។
  • គុណកិរិយាបំណែបៈ ជាពាក្យសម្រាប់បញ្ជាក់ពីបែបបទរបស់កិរិយាសព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។
  • គុណកិរិយាបរិមាណៈ ជាពាក្យសម្រាប់បញ្ជាក់ពីបរិមាណលក្ខណៈរបស់កិរិយាសព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។
  • គុណកិរិយាសំណួរៈ ជាពាក្យសម្រាប់បង្កើតល្បះសំណួរ ហើយបញ្ជាក់ពីហេតុ កាល និងបំណែបរបស់កិរិយាសព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។