ដូចម្ដេចដែលហៅថាធ្នាក់? តើកន្សោមមានធ្នាក់មានមុខងារអ្វីខ្លះ?

ធ្នាក់ ឬចំណងធ្នាក់ៈ ជាពាក្យសម្រាប់ផ្សំជាមួយពាក្យដទៃ ដើម្បីបង្កើតកន្សោមមានធ្នាក់។ 

កន្សោមមានធ្នាក់មានមុខងារបួនយ៉ាងគឺ៖
  • ជាកម្មបំពេញបទៈ បើវាជាធាតុសំណង់របស់កន្សោមនាម។
  • ជាកម្មបទមិនផ្ទាល់ៈ បើវាជាធាតុសំណង់របស់កន្សោមកិរិយា។
  • ជាកម្មទេសកាលៈ បើវាជាធាតុសំណង់របស់កន្សោមកិរិយា។
  • ជាកម្មភ្នាក់ងារៈ បើវាជាធាតុសំណង់របស់កន្សោមកិរិយា។