តើតន្ត្រីភាពក្នុងភាសាខ្មែរមានវិធីអ្វីខ្លះ? ចូរលើកជាឧទាហរណ៍បញ្ជាក់។


តន្ត្រីភាពក្នុងភាសាខ្មែរមានវិធីជាច្រើនដូចជា៖
  • វិធីរណ្ដំៈ ដូចជាពពែ កកាយ ស្រស់ស្រាយ...។
  • វិធីជួនៈ ដូចជាដើរហើរ មែនទែន តយង៉យ...។

  • វិធីផ្ទួនៈ ដូចជាស្រីៗ ត្រលុចៗ វូៗ...។
  • វិធីជួនរណ្ដំៈ ដូចជាពិចពិលរមិលមើល រលករលាមសាយ...។
  • វិធីផ្ទួនរណ្ដំៈ ដូចជាគ្រលីងគ្រលោង លន្លង់លន្លោច ...។
  • វិធីជួនផ្ទួនៈ ដូចជាចេះពីរៀន មានពីរក...។
  • វិធីផ្ទួនជួនរណ្ដំៈ ដូចជាកុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក...។
            សរុបមកតន្ត្រីភាពក្នុងភាសាខ្មែរមានច្រើនយ៉ាង ហើយប្រើក្នុងសុភាសិត ពាក្យបណ្ដៅ ចម្រៀង កំណាព្យ ពាក្យស្លោក កម្រងកែវ ពាក្យរាយ អត្ថបទរឿង ដើម្បី​បង្ហាញ​​​ពីគោលបំណង​របស់​អ្នកនិពន្ធ។