តើគោលគំនិតសំខាន់ៗក្នុងអក្សរសិល្ប៍តាមសម័យកាលនីមួយៗមានអ្វីខ្លះ?


១.សម័យបុរាណ គោលគំនិតសំខាន់ៗមាន៖
  • សេចក្តីអង់អាចក្លាហានក្នុងសង្គ្រាម និងការរំភើបក្នុងជ័យជម្នះ។
  • កិត្តិនាមវីរជនជាមេទ័ព​ ការរៀបរាប់ប្រាសាទថ្ម។
  • ទំនៀមទម្លាប់ប្រពៃណី និងការរៀបចំជីវភាពរស់នៅ។

២.សម័យកណ្តាល​ គោលគំនិតសំខាន់ៗមាន៖
  • លើកទស្សនៈកម្មផលមកចោទ និងដោះស្រាយ។
  • បណ្តុះស្មារតីតស៊ូការលំបាក និងបំបាត់អច្ឆរិយភាពហួសហេតុ។
  • បញ្ចប់រឿងតាមវិធីផ្សេងៗ(បដិវត្តន៍អក្សរសិល្ប៍)។
  • បង្ហាញការអប់រំ បញ្ឆិតបញ្ឆៀង រិះគន់ កំប្លែង…។
៣.សម័យទំនើប គោលគំនិតសំខាន់ៗមាន៖
  • ទទួលឥទ្ធិពលពីបរទេសដូចជាបារាំង ថៃ ចិន…។
  • លើកយកបញ្ហាតថភាពសង្គមមកចោទ និងដោះស្រាយ។
  • ដោះស្រាយដោយប្រើសមត្ថភាព តថភាពសង្គម។
  • មាននិន្នាការជាតិនិយមសង្គមនិយមប្រជាធិបតេយ្យ ប្រជាប្រិយ។