ដូចម្ដេចដែលហៅថាការនិពន្ធស្នាដៃអក្សរសិល្ប៍? តើអ្នកនិពន្ធដ៏ល្អ​ត្រូវមាន​លក្ខណ​សម្បត្តិយ៉ាងដូចម្ដេចខ្លះ?


ការនិពន្ធស្នាដៃអក្សរសិល្ប៍៖ ជាការប្រមូលផ្ដុំសកម្មភាពអក្សរសិល្ប៍ និង​សិល្បៈ ដោយ​មានការចូលរួមពីវត្ថុវិស័យ ប្រធានវិស័យ និងកាលអាកាសពិត​ដើម្បី​ធ្វើ​​ទូទៅនីយកម្មដោយ​បញ្ចូល​សិល្បៈ លើករឿងធម្មតាទៅមិនធម្មតា ឬរឿងមិន​ធម្មតា​ទៅ​ធម្មតា។​ 


អ្នកនិពន្ធដ៏ល្អ​ត្រូវមានលក្ខណ​សម្បត្តិជាច្រើនដូចជា៖
  • មានទុនចំណេះដឹងទូលំទូលាយ ផ្នែកប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ចិត្តសាស្ត្រ សីលធម៌ វប្បធម៌ អរិយធម៌ វិទ្យាសាស្ត្រ បច្ចេកទេស...។
  • ចេះប្រើសិល្ប៍វិធីផ្សេងៗដែលមានលក្ខណៈជាទម្រង់អក្សរសិល្ប៍ពិតប្រាកដ ប្រកប​ដោយវិទ្យាសាស្ត្រ​សិល្បៈ គួបផ្សំការប្រើប្រាស់ពាក្យពេចន៍ ឃ្លាប្រយោគ វោហារសព្ទដើម្បីបង្កើតនូវ​ស្នាដៃដែល​មាន​តម្លៃពិតប្រាកដ។
  • មានសមត្ថភាពលំនឹកល្អក្នុងការចងចាំ​ ធ្វើឲ្យដំណើររឿងមានទំនាក់ទំនងល្អ មិន​ច្របូកច្របល់​តាំង​ពីដើមដល់ចប់។
  • មានបុគ្គលិកលក្ខណៈល្អ បង្កប់នូវមនោសញ្ចេតនាពោរពេញដោយទឹកចិត្ត ឧត្តមគតិល្អក្នុងការ​ធ្វើ​ទំនាក់ទំនងជាមួយសង្គម ​និងចេះបត់បែនប្រែប្រួលតាមស្ថានភាពជាក់ស្ដែងគ្រប់កាលៈទេសៈ។
  • មានទេពកោសល្យល្អក្នុងការសម្ដែងស្នាដៃ​ ប្រកបដោយភាពងាយស្រួល​ច្បាស់លាស់មានតម្លៃ​ ដើម្បី​ផ្ដល់ឲ្យមហាជននូវបទពិសោធន៍ និងពុទ្ធិ ដែលខ្លួនចង់បង្ហាញ។