ដូចម្ដេចដែលហៅថាព្យញ្ជនៈទោល? តាមលក្ខណៈបន្លឺតើ​គេអាចចែក​ព្យញ្ជនៈទោល​ជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

ព្យញ្ជនៈទោលៈ ជាព្យញ្ជនៈដើមព្យាង្គ ឬជាព្យញ្ជនៈចុងព្យាង្គដែលប្រើក្នុងការប្រកបសូរ។ 
តាមលក្ខណៈ​​បន្លឺ គេអាចចែកព្យញ្ជនៈទោលជា៨ប្រភេទគឺ
  • ព្យញ្ជនៈបបូរមាត់ៈ កើតត្រង់បបូរមាត់ មានបប៊ ប៉ព ផភ ម៉ម។
  • ព្យញ្ជនៈធ្មេញៈ កើតត្រង់ធ្មេញមុខ មានវ៉វ។
  • ព្យញ្ជនៈក្រអូមមុខៈ កើតត្រង់ក្រអូមមុខ មានរ៉រ។
  • ព្យញ្ជនៈគន្លាក់ក្រអូមៈ កើតត្រង់គន្លាក់ក្រអូម មានដឌ តទ ថធ ឋឍ ណន សស៊ លឡ។
  • ព្យញ្ជនៈក្រអូមកណ្ដាលៈ កើតត្រង់ក្រអូមកណ្ដាល មានចជ ឆឈ ញ៉ញ យ៉យ។
  • ព្យញ្ជនៈក្រអូមក្រោយៈ កើតត្រង់ក្រអូមក្រោយ មានកគ ខឃ ង៉ង។
  • ព្យញ្ជនៈដើមមាត់ៈ កើតត្រង់សន្ទះដើមមាត់ មានហហ៊។
  • ព្យញ្ជនៈចន្លោះខ្សែសំឡេងៈ កើតត្រង់សន្ទះខ្សែសំឡេង មានអអ៊។