តើអក្សរសិល្ប៍ខ្មែរមានការវិវត្តយ៉ាងដូចម្ដេចខ្លះ?


អក្សរសិល្ប៍ខ្មែរមានការវិវត្តដូចតទៅ៖
  • ផ្នែកអត្ថរូប 
    • សរសេរលើផ្ទាំងថ្ម ជាសិលាចារឹក ជាអត្ថបទខ្លីៗ ជាភាសាសំស្ក្រឹត។
    • សរសេរលើស្លឹករឹត ជាភាសាបាលី ជាអត្ថបទវែងៗ ចងជាខ្សែ។
    • សរសេរលើក្រដាស ជាអក្សរសិល្ប៍សំណេរ បែបខេមរនិយម អាចយកទៅបោះពុម្ពបាន។
  • ផ្នែកអត្ថន័យ 
    • ប្រែប្រួលតាមទម្រង់សាសនា របបនយោបាយ សេដ្ឋកិច្ច ភូមិសាស្ត្រ ការលើកសរសើរទេវៈ ការធ្វើ​សង្គ្រាមពង្រីកទឹកដី (ខ្លឹមសារលើសិលាចារឹក)។
    • ផ្ដោតលើសាសនា គម្ពីរ ជំនឿ បុណ្យបាប កម្មផល (ខ្លឹមសារលើស្លឹករឹត)។
    • ប្រែប្រួលតាមនយោបាយ បញ្ហាមនុស្ស និងសង្គមមនុស្ស (ខ្លឹមសារលើក្រដាស)។
            សរុបមកការវិវត្តរបស់អក្សរសិល្ប៍ប្រែប្រួលតាមសម័យកាល ពីមួយទៅមួយ​ដោយផ្សារ​ភ្ជាប់​ទៅនឹងមនុស្សក្នុងសង្គម ដើម្បីបម្រើសង្គមមនុស្ស។