វិធីកម្លាយមានពីរបែបគឺ៖
- វិធីកម្លាយតាមផ្នត់ដើមៈជាការបន្ថែមផ្នត់នៅខាងដើមពាក្យឫស ដើម្បីបង្កើតពាក្យកម្លាយ។ វិធីកម្លាយតាមផ្នត់ដើមមានទម្រង់បួនយ៉ាងគឺ៖
- ផ្នត់ដើមទម្រង់(ព‑): កើតមកពីព្យញ្ជនៈទោលតែមួយនៅខាងដើមពាក្យឫស មានសូរ សំឡេងតែមួយព្យាង្គ។ ផ្នត់ដើមទម្រង់(ព‑) មានច្រើនយ៉ាងដូចជា ផ្នត់ដើម(ក‑) ផ្នត់ដើម(ច‑) ផ្នត់ដើម (ជ‑) ផ្នត់ដើម(ត‑) ផ្នត់ដើម(ទ‑) ផ្នត់ដើម (ប‑) ផ្នត់ដើម (ម‑) ផ្នត់ដើម (ស‑) ...។
- ផ្នត់ដើមទម្រង់(ពស‑): កើតមកពីព្យញ្ជនៈទោលតែមួយ នៅខាងដើមពាក្យឫស សម្រាប់ បង្កើតពាក្យពីរព្យាង្គ។ ផ្នត់ដើមទម្រង់ (ពស‑)មានច្រើនយ៉ាងដូចជា ផ្នត់ដើម(ក‑) ផ្នត់ដើម(ច‑) ផ្នត់ដើម (ជ‑) ផ្នត់ដើម(ត‑) ផ្នត់ដើម(ទ‑) ផ្នត់ដើម (ប‑) ផ្នត់ដើម (គ‑) ផ្នត់ដើម (ស‑) ...។
- ផ្នត់ដើមទម្រង់(ពសព‑): កើតមកពីផ្នត់ដែលជាព្យាង្គរាយនៅខាងដើមពាក្យឫស សម្រាប់បង្កើតពាក្យពីរព្យាង្គ។ ផ្នត់ដើមទម្រង់ (ពសព‑)មានច្រើនយ៉ាងដូចជា ផ្នត់ដើម(ប់ង‑) ផ្នត់ដើម(ច់ង‑) ផ្នត់ដើម(ព់ន‑) ផ្នត់ដើម(ព់ង‑) ផ្នត់ដើម(ប់ន‑) ផ្នត់ដើម(អំ‑) ផ្នត់ដើម(ប់ញ‑) ផ្នត់ដើម(ស់ង‑) ផ្នត់ដើម(បំ‑) ផ្នត់ដើម(លំ‑)...។
- ផ្នត់ដើមទម្រង់ (ពពស‑): កើតមកពីព្យញ្ជនៈផ្សំនៅខាងដើមពាក្យឫស សម្រាប់ បង្កើតពាក្យពីរព្យាង្គ។ ផ្នត់ដើមទម្រង់ (ពពស‑)មានច្រើនយ៉ាងដូចជា ផ្នត់ដើម(ក្រ‑) ផ្នត់ដើម(គ្រ‑) ផ្នត់ដើម (ជ្រ‑) ផ្នត់ដើម(ត្រ‑) ផ្នត់ដើម(ទ្រ‑) ផ្នត់ដើម (ប្រ‑) ផ្នត់ដើម (ព្រ‑) ផ្នត់ដើម (ស្រ‑)...។
- វិធីកម្លាយតាមផ្នត់ជែកៈ ការបន្ថែមផ្នត់ជ្រែកនៅកណ្ដាលពាក្យឫសដើម្បីបង្កើតពាក្យកម្លាយ។ វិធីកម្លាយតាមផ្នត់ជែកមានទម្រង់ប្រាំយ៉ាងគឺ៖
- ផ្នត់ជែកទម្រង់( ‑ព‑): មានសូរសំឡេងតែមួយព្យាង្គ។ផ្នត់ជែកទម្រង់(‑ព‑) មានច្រើន យ៉ាងដូចជា ផ្នត់ជែក(‑ម‑) ផ្នត់ជែក(‑ន‑) ផ្នត់ជែក (‑ប‑)...។
- ផ្នត់ជែកទម្រង់(‑សព‑): សម្រាប់បង្កើតពាក្យពីរព្យាង្គ។ ផ្នត់ជែកទម្រង់ (‑សព‑) មាន ច្រើន យ៉ាងដូចជា ផ្នត់ជែក(‑អ់ង‑) ផ្នត់ជែក(‑អ៊់ង‑) ផ្នត់ជែក (‑អ់ញ‑) ផ្នត់ជែក(‑អ៊់ញ‑) ផ្នត់ជែក(‑អ់ន‑) ផ្នត់ជែក(‑អ៊់ន‑) ផ្នត់ជែក(‑អ់ម‑) ផ្នត់ជែក(‑អ៊់ម‑) ...។
- ផ្នត់ជែកទម្រង់ (‑ស/ព‑): សម្រាប់បង្កើតពាក្យពីរព្យាង្គ។ ផ្នត់ជែកទម្រង់ (‑ស/ព‑)មានច្រើនយ៉ាងដូចជា ផ្នត់ជែក(‑អ៊/ន‑) ផ្នត់ជែក(‑អ៊/ប‑) ផ្នត់ជែក (‑អ៊ោ/ប‑)...។
- +ផ្នត់ជែកទម្រង់(‑សព/ព‑): សម្រាប់បង្កើតពាក្យពីរព្យាង្គ។ផ្នត់ជែកទម្រង់ (‑សព/ព‑)មាន ច្រើនយ៉ាងដូចជា ផ្នត់ជែក(‑អ់ម/ន‑) ផ្នត់ជែក(‑អ់ម/ណ‑) ផ្នត់ជែក(‑អ៊ម/ន‑) ផ្នត់ជែក(‑អ៊ម/ណ‑) ផ្នត់ជែក(‑អ៊ម/ង‑)...។
- ផ្នត់ជែកទម្រង់(‑ពស/ព‑): សម្រាប់បង្កើតពាក្យពីរព្យាង្គ។ ផ្នត់ជែកទម្រង់ (‑ពស/ព‑)មានច្រើនយ៉ាងដូចជា ផ្នត់ជែក(‑រ/ម‑) ផ្នត់ជែក(‑រ/យ‑)...។