អានិសង្ស៨នៃភិក្ខុទ្រទ្រង់វិន័យមាន៖

  • អនត្តោ សីលក្ខន្ធោ សុគត្តោ ហោតិ សុរក្ខិតោៈ សីលក្ខន្ធរបស់ខ្លួនឈ្នោះថាភិក្ខុនោះបានគ្រប់គ្រងរក្សាសោយល្អ។
  • កុក្កច្ចម្បកតានំ បដិសរណំ ហោតិៈ ភិក្ខុនោះតែងជាទីពឹងនៃពួកភិក្ខុដែលមានសង្ស័យជាប្រក្រតី។
  • វិសារ ទោ សង្ឃមជ្ឈេ ហោរតិៈ ភិក្ខុនោះជាអ្នកក្លៀវក្លានិយាយក្នុងបណ្ដាជំនុំសង្ឃ។
  • បច្ចត្ថិកេ សហធម្មេន សុនិគ្គហិតំ និគ្គណ្ហាតិៈ ភិក្ខុនោះរមែងសង្កត់សង្កិនដោយល្អនូវពួកសត្រូវដោយសហធម៌គឺសិក្ខាបទដែលព្រះមានព្រះភាគទ្រង់បញ្ញត្តិទុក។
  • សធម្មដ្ឋិតិយា បដិបន្នោ ហោតិៈ ភិក្ខុនោះឈ្មោះថាជាអ្នកប្រតិបត្តិញ៉ាំងព្រះសទ្ធម្មតាំងនៅមាំ។
  • តស្សាធេយ្យោ បវារណាៈ បវារណានឹងសម្រេចលើភិក្ខុនោះ។
  • តស្សាធេយ្យោ ឧបោសថោៈ ឧបោសថនឹងសម្រេចលើភិក្ខុនោះ។
  • តស្សាធេយ្យោ សង្ឃកម្មំៈ សង្ឃកម្មនឹងសម្រេចលើភិក្ខុនោះ។