ឧស្សទនរក៨រណ្ដៅមាន៖

  • អង្គារកាសិនិរយៈ នរកពេញទៅដោយរងើកភ្លើង។
  • លោហរសនិរយៈ នរកដែលពេញទៅដោយទឹកដែក។
  • កុក្កុលនិរយៈ នរកដែលពេញទៅដោយផេះ។
  • អគ្គិសមោហកនិរយៈ នរកដែលពេញទៅដោយទឹកក្ដៅ។
  • លោហកុម្ភីនិរយៈ នរកដែលពេញទៅដោយទឹកទង់ដែង។
  • គូថនិរយៈ នរកដែលពេញទៅដោយលាមកស្អុយ។
  • សិម្ពលិវននិរយៈ នរកដែលជាព្រៃរកា។
  • វេត្តរណីនិរយៈ នរកដែលមានទឹកប្រៃពេញទៅដោយបន្លាផ្ដៅ។
សម្គាល់ៈ  មហានរកទាំង៨រណ្ដៅ រណ្ដៅនីមួយៗឆ្ងាយពីគ្នា១៥០០០យោជន៍ ក្នុង១រណ្ដៅមានទ្វារ៤ទាំង៤ទិស មហានរក៨រណ្ដៅមាន៣២ទ្វារ ១ទ្វារមានស្ដេចយមរាជ១អង្គ ស្ដេចយមរាជទាំងអស់មាន៣២   អង្គ។ កាលសត្វនរកសោយទុក្ខក្នុងមហានរកតាមសមគួរដល់កម្មហើយ នៅត្រូវមកសោយទុក្ខក្នុងឧស្សទនរក ឬចូឡនរក គឺនរករណ្ដៅតូចតទៅទៀតរៀងតាមលំដាប់ពីធ្ងន់មកស្រាលដរាបកម្មអកុសលនោះអស់ទៅ។កន្លែងខ្លះពោលថា មហានរកមាន៣២ទ្វារ៤និងមានឧស្សទនរក៤រណ្ដៅតូច ទ្វារមហានរកមាន៣២ ដូច្នោះឧស្សទនរកមានទាំងអស់១២៨រណ្ដៅតូច នេះបើរាប់យកឧស្សទនរកមាន៤គឺ កុក្កុលនរក១ គូថនរក១ សិម្ពលិវនរក វេត្តរណីនរក១។
បើសម្ដែងតាមន័យនៃលោកបញ្ញត្តិប្បករណ៍ថា ក្នុងមហានរក១មាន៤ទិស ក្នុង១ទិសមានឧស្សទនរក៨រណ្ដៅតូច ដែលនៅព័ទ្ធជុំវិញ ដូច្នោះមហានរករនណ្ដៅនីមួៗទើបមានឧស្សទនរកដល់ទៅ៣២រណ្ដៅតូច មហានរកទាំង៨រណ្ដៅធំ មានឧស្សទនរកទាំងអស់២៥៦រណ្ដៅតូច។