ធម៌ពួក៥​​ អសុញ្ញកប្បមាន៥គឺ៖

អសុញ្ញកប្បមាន៥គឺ៖
  • សារកប្បៈ កប្បមានព្រះពុទ្ធតែ១អង្គ។
  • មណ្ឌកប្បៈ កប្បមានព្រះពុទ្ធ២អង្គ។
  • វរកប្បៈ កប្បមានព្រះពុទ្ធ៣អង្គ។
  • សារមណ្ឌកប្បៈ កប្បមានព្រះពុទ្ធ៤អង្គ។
  • ភទ្ទកប្បៈ កប្បមានព្រះពុទ្ធ៥អង្គ។

ខន្ធមាន៥គឺ៖
  • រូបក្ខន្ធោៈ គំនរនៃរូរប រូប២៨ជារូបក្ខន្ធ។
  • វេទនាខន្ធោៈ គំនរនៃវេទនា វេទនាចេតសិកជាសញ្ញាខន្ធ។
  • សញ្ញាខន្ធោៈ គំនរនៃសញ្ញា  សញ្ញាចេតសិកជាសញ្ញាខន្ធ។
  • សង្ខារខន្ធោៈ គំនរនៃសង្ខារ  ចេតសោក៥០ដ៏វិសេសជាសង្ខារក្ខន្ធ។
  • វិញ្ញាណក្ខន្ធោៈ គំនរនៃវញ្ញាណ ចិត្តជាវញ្ញាណក្ខន្ធ។
ឧបាទានក្ខន្ធ៥មាន៖

  • រូបូបាទានក្ខន្ធោៈ សេចក្ដីចាប់ប្រកាន់មាំក្នុងរូប។
  • វេទនូបាទានក្ខន្ធោៈ សេចក្ដីចាប់ប្រកាន់មាំក្នុងវេទនា។
  • សញ្ញូបាទានក្ខន្ធោៈ សេចក្ដីចាប់ប្រកាន់មាំក្នុងសញ្ញា។
  • សង្ខារូបាក្ខន្ធោៈ សេចក្ដីប្រកាន់ក្នុងមាំសង្ខារ។
  • វិញ្ញាណូបាក្ខន្ធោៈ សេចក្ដីប្រកាន់មាំក្នុងវិញ្ញាណ។
កាមគុណ៥យ៉ាងមាន៖
  • រូបាៈ  រូបទាំងឡាយជាទីពេញចិត្តតាមផ្លូវភ្នែក។
  • សទ្ទាៈ  សម្លេងទាំងឡាយជាទីពេញចិត្តតាមផ្លូវត្រចៀក។
  • គន្ធាៈ  ក្លិនទាំងឡាយជាទីពេញចិត្តតាមផ្លូវច្រមុះ។
  • រសាៈ  រសទាំងឡាយជាទីពេញចុត្តតាមផ្លូវអណ្ដាត។
  • ផោដ្ឋព្វាៈ  សម្ផស្សទាំងឡាយជាទីពេញចិត្តតាមផ្លូវកាយ។
សម្គាល់ៈ ក្នុងកាមគុណប្រាំនេះតែងតែជាទីជាប់ជំពាក់នៃមនុស្ស សត្វ គ្រប់រូបដែលនៅមានកិលេស តែវត្ថុកាមដែលនាំឲ្យបុរសទាំងឡាយជាប់ជំពាក់ជាងគេព្រះអង្គទ្រង់សម្ដែងថា៖«តថាគតរកមិនឃើញនូវរូប សំឡេង ក្លិន រស សម្ផស្ស សូម្បីតែមួយដែលគ្របសង្កត់ចត្តបុរសហើយស្ថិតនៅឲ្យដូចរូប ក្លិន សំឡេង ក្លិន រស សម្ផស្ស របស់ស្រ្តីនេះសោះឡើយ»។

គតិ៥យ៉ាងគឺ៖
  • នរិយោៈ  នរក។
  • តិរច្ឆានយោនិៈ  កំណើតតិរច្ឆាន។
  • បេតវិសយោៈ  ប្រេតវិស័យ។
  • មនុស្សោៈ  ពួកមនុស្ស។
  • ទរវោៈ  ពួកទេវតា។
មច្ឆរិយ៥យ៉ាងគឺ៖
  • អាវាសមច្ឆរិយំៈ កំណាញ់អាវាស។
  • កុលមច្ឆរិយំៈ  កំណាញ់ត្រកូល។
  • លាភមច្ឆរិយំៈ កំណាញ់លាភ។
  • វណ្ណមច្ឆរិយំៈ កំណាញ់សេចក្ដីសរសើរ។
  • ធម្មច្ឆរិយំៈ កំណាញ់ធម៌។
នីវរណៈ៥យ៉ាងគឺ៖
  • កាមច្ឆន្ទោៈ សេចក្ដីត្រេកអរក្នុងកាម។
  • ព្យាបាទោៈ ការចងគំនុំគុំគួន។
  • ថីនមិទ្ធំៈ សេចក្ដីងោកងក់រួញរា ស្ពឹក។
  • ឧទ្ធច្ចកុក្កុច្ចំៈ សេចក្ដីក្ដិក្រហាយរាយមាយ។
  • វិចិកិច្ឆាៈ សេចក្ដីសង្ស័យ។