ប្រជាជនខ្មែរភាគច្រើនសុទ្ធតែអ្នកកាន់ព្រះពុទ្ធសាសនា
ហើយជឿជាក់យ៉ាងមុតមាំក្នុងវិស័យព្រះពុទ្ធសាសនា។ ចំណេកច្បាប់រដ្ឋធម្មនុញ្ញខ្មែរក៏បានចែងថា
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ រីឯក្នុងស្នាដៃអក្សរ សិល្ប៍រឿងគូលីកំនែនរបស់លោកអ៊ឺម
ថកក៏បានលើកបញ្ហាជំនឿសាសនានេះដាក់ក្នុងដំណើររឿងនៃវណ្ណកម្មនេះដែរ។ ដូចជាពេលនេះមានមតិអ្នកសិក្សាមួយចំនួនបានចោទថា
“រឿងគូលីកំនែនមានខ្លឹមសារណែនាំឲ្យបន្ថយ ជំនឿលើព្រះពុទ្ធសាសនា ។ដូចនេះមិនគួរយករឿងនេះមក
សិក្សាឡើយ”។ តើការយល់ឃើញដូចខាងលើនេះ ត្រឹមត្រូវដែរឬទេ?
ជាបឋមយើងគប្បីយល់នូវពាក្យ
“ខ្លឹមសារបន្ថយជំនឿព្រះពុទ្ធសាសនា” ជាមុនសិន។
ខ្លឹមសារនៅពេល នេះមានន័យថា អត្ថប្រយោជន៍ឬសារៈសំខាន់។ រីឯពាក្យបន្ថយជំនឿមានន័យថាធ្វើឲ្យចុះថយនូវការ
ជឿជាក់ទៅលើអ្វីមួយ។ ចំពោះពាក្យព្រះពុទ្ធសាសនាសំដៅលើឱវាទឬពាក្យទូន្មានរបស់ព្រះពុទ្ធបរមគ្រូនៃយើង។
រឿង គូលីកំនែនជាស្នាដៃអក្សរសិល្ប៍មួយប្រភេទដែលមាននិន្នាការទៅរកលទ្ធិសង្គមនិយម។
វណ្ណកម្មនេះត្រូវបានលោ
កអ៊ឹម ថុកតាក់តែងឡើងក្នុងគោលបំណងកែប្រែគំនិតមនុស្សខ្មែរឲ្យឆ្ពោះទៅរកអ្វីដែលមានលក្ខណៈជឿនលឿន
ទាន់សន្ទុះនៃការរីកចម្រើនរបស់មនុស្សជាតិ។រឿងនេះត្រូវបានអ្នកសិក្សាមួយចំនួនយល់ថា
មានខ្លឹមសារណែនាំ អ្នកមានឲ្យបន្ថយជំនឿទៅលើព្រះពុទ្ធ និងមិនគួរយកមកសិក្សាទេ។
គេយល់ឃើញបែបនេះដោយសម្អាងលើហេតុផលមួយចំនួនដូចខាងក្រោម៖ តួអង្គមួយចំនួនដែលស្តែងចេញជាសកម្មភាពផ្សេងៗ
ដែលធ្វើឲ្យអ្នកសិក្សាទ ទួលអារម្មណ៍ដូចជាបន្ថយនូវការជឿជាក់លើព្រះពុទ្ធសាសនាដែលក្នុងនោះរួមមាន
លឹមជាមនុស្សធ្លាប់បួសរៀន ក្នុងសំណាក់ព្រះពុទ្ធសាសនា ធ្លាប់បានទេសនាអប់រំដល់ពុទ្ធសាសនិកជនគ្រប់ទីកន្លែង
បែរជាលែងជឿលើ កម្ម ផលទៅវិញដូចគាត់បានបញ្ចេញទស្សនៈជំទាស់ឪពុកម្តាយគាត់គឺតាង៉ែតយាយម៉ុកថា
“គ្មានកម្មផលឯណាទេម៉ែ មកពីយើងល្ងង់មកពីយើងខ្សោយបានជារាជការបារាំង
ជប៉ុន អស់នោះសង្កត់យើង...។ ចំណែកអាចារ្យគឹម មានជីវិតស្និទ្ធនឹងវត្តអារាមក៏ដូចជានឹងព្រះសង្ឃ។
គេតែងធៀបអាចារ្យនេះដែលចេះធម៌អាថ៌ដូចជាឃ្លាំងធម៌ ប៉ុន្តែបែជាឆ្លៀតឱកាសលើកយកទស្សនៈកម្មផល
មកប្រើប្រាស់ក្នុងគោលបំណងកេងប្រវញ្ច័យកផលប្រយោជន៍ទៅវិញ ដូចសំដីគាំត់វែកញែកផ្លូវធម៌ប្រាប់លឹមថា៖“...ឯងត្រូវតែសងជួសគាត់ទៅបើឯងមិនចង់ឲ្យម៉ែឪឯងមានពៀរ ទៅជាតិក្រោយ...”
រីឯលោកគ្រូម៉ក់ជាលោកគ្រូសូត្រស្តាំនៅវត្តត្បូង មានកាតព្វកិច្ចផ្សព្វផ្សាយ
និងអប់រំពុទ្ធបរិស័ទ ឲ្យមានជំនឿជាក់លើធម៌ព្រះវិន័យរបស់ពុទ្ធសាសនា ប៉ុន្តែជាក់ស្តែងបែរជាគាត់មានទស្សនៈថ្មីៗយកទៅបំរើឲ្យ
ផ្នែកនយោបាយសង្គមទៅវិញ។ បើយើងនិយាយពីឧបាសកយឹមវិញ ចូលវត្តរាល់ថ្ងៃសីលហើយគាត់តែងតែណែនាំដល់ឧបាសក ឧបាសិកា
ព្រះសង្ឃឲ្យលះបង់នូវជំនឿកម្មផលមកជឿលើអ្វីដែលជាការពិតជាក់ស្តែងវិញ។
អ្នក និពន្ធក៏បានបង្ហាញផងដែរថាអ្នកដែលជឿស៊ប់លើកម្មផលខ្លាំងពេកនឹងបាត់បង់ជីវិតដូចជាតាង៉ែត
យាយម៉ុក នាងហេង ខំភាវនាធម៌នឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏ជៀសមិនផុតសេចក្តីស្លាប់
។ ឯយឹម លឹម ឬម៉ឹងបែរជានៅរស់រានមានជីវិត។
ហេតុផលទាំងអស់នេះហើយដែលមិនគួរយករឿងគូលីកំនែនមកសិក្សា ព្រោះនាំឲ្យកាត់បន្ថយនូវជំនឿ
លើព្រះពុទ្ធសាសនា។ប៉ុន្តែបើយើងពិចារណាឲ្យជ្រៅជាងនេះបន្តិចយើងឃើញថា ខ្លឹមសារនៃរឿងនេះមិនកាត់បន្ថយលើជំនឿសាសនានោះទេ
ដូចនេះចាំបាច់យកមកសិក្សា។ បានជាហ៊ានថាដូចនេះព្រោះយើងអាចទាញហេតុផលមួយចំនួនដូចជា
បើមិនយកមកសិក្សាទេហាក់ដូចប្រឆាំងទៅនឹងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែរ។ក្នុងវិស័យព្រះពុទ្ធសាសនាវត្តអារាម
មានតួនាទីសំខាន់ណាស់ ជាកន្លែងបណ្តុះបណ្តាលនូវផ្នែកសីលធម៌ អប់រំចិត្ត និងវិជ្ជាជីវៈផងដែរ។
ជាក់ស្តែងអ្នកនិពន្ធបានឆ្លុះបញ្ចាំងឲ្យឃើញពីឥទ្ធិពលនៃជំនឿរបស់ប្រជាពលរដ្ឋជុំវិ
ញ បញ្ហាទំនៀមទម្លាប់ប្រពៃណីសង្គមខ្មែរតាមរយៈព្រះពុទ្ធសាសនាដូចជាលឹមបានធ្វើបុណ្យបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធឪពុកម្តាយ
និងគូដណ្តឹងដែលបានចែកឋានទៅនៅពេលយន្តហោះទម្លាក់គ្រាប់បែកនៅឯ ភ្នំពេញ។
មួយទៀតសោតប្រជាជនមានជំនឿថាកូនប្រុសត្រូវទៅបួសរៀនដើម្បីសងគុណឪពុកម្តាយ
និងបានរៀនសូត្រផ្នែកធម៌អាថ៌ ផ្នែកសីលធម៌ និងវិជ្ជាជីវៈផ្សេងៗ។ល។ ដូចជាលឹមជាដើមម៉្យាងទៀតបញ្ហា
ជំនឿងប់ងល់ ដោយគ្មានការពិចារណាឲ្យបានម៉ត់ចត់នោះឡើយ ពោលគឺពេលមានអាសន្នត្រូវចេះរិៈរកវិធីដោះស្រាយ
មិនត្រូវបន់ឲ្យព្រះជួយនោះទេ។
លើសពីនេះចំនុចដែលគួរកត់សំគាល់មួយទៀត គឺអ្នកនិពន្ធចង់បានតួអង្គតាង៉ែតយាយ
ម៉ុក នាងហេងក្នុងបំណងដាស់មតិអ្នកអានទាំងឡាយឲ្យស្អប់ខ្ពើមសង្គ្រាមព្រោះសង្គ្រាមបានបំផ្លិចបំផ្លាញ
ជិវិត មនុស្សនិងវត្តអារាមនានា។ មានន័យថាអ្នកទាំងបីស្លាប់ដោយសារសង្រ្គាម។ អំណះអំណាងនានាខាងលើនេះយើងឃើញថា
រឿងគូលីកំនែនមិនបានបន្ថយជំនឿ របស់អ្នកអាន ឡើយ។ ដូចនេះត្រូវតែយកមកសិក្សា។
ឆ្លងតាមការវែកញែកខាងលើយើងឃើញថាទស្សនៈទីមួយមើលឃើញតែចំនុចអវិជ្ជមានរបស់តួអង្គ
ដែ លពាក់ពន្ធ័ នឹងជំនឿក្នុងពុទ្ធសាសនា។ ចំនែកទស្សនៈទីពីរ បានមើលឃើញជ្រៅ
និងវិភាគទៅតាមទិដ្ឋភាពនៃជីវិ តរស់នៅជាក់ស្តែងក្នុងសង្គមពិតៗ។
សរុបសេចក្តីមកទស្សនៈប្រធានដែលបានលើកឡើងខាងលើពុំទាន់មានលក្ខណៈត្រឹមត្រូវនោះទេ
ព្រោះ ជាការយល់ឃើញដោយយល់ពុំច្បាស់ពីតួនាទីអក្សរសិល្ប៍ និងគំនិតសំខាន់របស់អ្នកនិពន្ធដែលចង់អប់រំ
កែលម្អ សង្គមឈានទៅរកសុភមង្គល និងការអភិវឌ្ឍ ។ តែទោះជាយ៉ាងណាក៏ដោយ ទស្សនៈនេះបានដាស់ស្មារតី ដល់ ប្រជាពលរដ្ឋពិសេសព្រះពុទ្ធសាសនិកជនឲ្យចេះពិចារណាថ្លឹងថ្លែងរកហេតុផលឲ្យជាក់លាក់នូវអ្វីដែលគួរជឿនិងអ្វីដែលគួរអនុវត្តតាមដើម្បីរស់នៅក្នុងភាពថ្លៃថ្នូរជាមនុស្ស៕