ខុទ្ទកនិកាយ ខុទ្ទកបាថ បុញ្ញនិធិ

ខុទ្ទកនិកាយ ខុទ្ទកបាថ
បុញ្ញនិធិ
និធឹ និធេតិ បុរិសោ គម្ភីរេ ឧទកន្តិកេ អត្ថេ
កច្ចេ សមុប្បន្នេ អត្ថាយ មេ ភិវស្សាតិ
រាជតោ វា ទុរុត្ថស្ស ​ចោរតោ បីឡិតស្ស វា
ឥណស្ស វា បមោកខាយ​ ទុព្ភិក្ខេ អាបទាសុវា
ឯតទត្ថាយ លោកស្មឹ និធិ នាម និធិយ្យតិ


បុរសកប់កំណប់ទ្រព្យទុកក្នុងទីជ្រៅ ជាទីបំផុតនៃទឹកដោយគិតថា
កាលបើកិច្ចដែលត្រូវការកើតឡើងហើយ ទ្រព្យនេះនឹងបានជាប្រយោជន៍
ដល់អត្មាអញដែលត្រូវពួកបច្ចាមិត្រពោលបង្កាច់នឹងបានដោះខ្លួនចេះពីស្ដេច ឬត្រូវចោរ
បៀតបៀននឹងបានដោះខ្លួនចេញពីចោរ នឹងបានដោះបំណុល ឬក្នុងពេលទុរ្ភឹក្ស ឬក្នុងកាលអន្តរាយ
ទាំងឡាយធម្មតាកំណប់ដែលកប់ទុកក្នុងលោកដើម្បីប្រយោជន៍នេះឯង។

តាវស្សុ និហិតោ សន្ដោ គម្ភីរេ ឧទកន្តិកេ ន
សព្វោ សព្វទាយេវ តស្ស តំ ឧបកប្បតិ​និធិ វា
ឋានា ចវតិ សញ្ញា វស្ស វិមុយ្ហតិ នានា វា
អបនាមេន្តិ យក្ខា វាបិ​ហរន្តិ​ នំ អប្បិយា
វាបិ ទាយាទា ឧទ្ធរន្តិ អបស្សតោ យទា បុញ្ញក្ខយោ
ហោតិ សព្វមេតំ វិនស្សតិ
កំណប់ដែលបុគ្គលកប់ក្នុងទីជ្រៅមានទីបំផុតទល់នឹងទឹកដល់ម្ល៉ោះ កំណប់ទ្រព្យទាំងឡាយ
ក៏រមែងមិនសម្រេចដល់បុគ្គលនោះសព្វកាលទេ ដ្បិតថាកំណប់ទ្រព្យនោះរមែងចាកឃ្លាតទីខ្លះ
សេចក្ដីចំណាំរបស់បុគ្គលនោះរមែងវង្វេងទៅខ្លះ នាគទាំងឡាយរមែងជញ្ញូនទៅខ្លះ ពុំនោះសោត
ពួកយក្សនាំយកទ្រព្យនោះទៅខ្លះ អ្នកទទួលមរតកដែលមិនជាទីស្រឡាញ់រមែងគាស់យកនូវកំណប់
ទ្រព្យនោះខ្លះ កាលខ្លួនមិនាបានឃើញខ្លះ ខ្លួនអស់បុណ្យទៅពេណា
កំណប់ទ្រព្យទាំងនោះរមែងវិនាសបាត់បង់នៅក្នុងវេលានោះ។

យស្ស ទានេន សីសេន សញ្ញមេន ទមេន ច
និធិ សុនិហិតោ ហោតិ តត្ថិយា បុរិសស្ស វា
ចេតិយម្ហិ ច សង្ឃេ វា បុគ្គលេ អតិថីសុ វា

មាតរិ បិតរិ វាបិ អថោ ជេដ្ឋម្ហិ ភាតរិ ឯសោ
បហាយ តមនីយេសុ ឯតំ អាទាយ គច្ឆតិ
សាធារណបញ្ញោសសំ អចោរហរណា និធិ
កំណប់ទ្រព្យដែលបុរស ឬស្ត្រីណា​បានកប់ទុកល្អហើយដោយទាន សីល ដោយការសង្រួម
នងដោយការទូន្មានខ្លួន ក្នុងចេតិយ ឬក្នុងពួកសង្ឃ ឬក្នុងបុគ្គល ឬក្នុងពួកភ្ញៀវ ឬក្នុងមាតាបិតា
ឬក្នុងបងប្រុសស្រី ដែលជាច្បង កណប់នោះចាត់ជាកំណប់ទ្រព្យដែលកប់ទុកប្រពៃហើយ
នរណាមិនគប្បីផ្ចាញ់បាន ជាកំណប់ទ្រព្យដែលជាប់តាមខ្លួនទៅ កាលភោគៈទាំងឡាយ
ដែលខ្លួនត្រូវលះបង់ហើយទៅ ខ្លួនរមែងកាន់យកនូវកំណប់ទ្រព្យគឺបុណ្យនោះ ទៅកណប់ទ្រព្យ
គឺបុណ្យ មិនទូទៅដល់ពួកដទៃជារបស់ដែលចោរលួចទៅមិនបាន។

កយិរាថ ធីរោ បុញ្ញានិ យោ បិធិ ធនុគាមិកោ
ឯស ទេវមនុស្សានំ សព្វកាមទទោ និធិ យំ យំ
ទេវាភិបត្ថេន្តិ សព្វមេតេន សព្ភតិ
កំណប់ទ្រព្យគឺបុណ្យណាជាប់តាមខ្លួនទៅបានអ្នកប្រាជ្ញគួរធ្វើនូវកំណប់ទ្រព្យគែបុណ្យនោះ
កំណប់ទ្រព្យគឺបុណ្យនោះឲ្យនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា
និងមនុស្សទាំងឡាយប្រាថ្នានូវផលណាៗ ផលនោះៗរមែងបានដោយផល
នៃកំណប់ទ្រព្យគឺបុណ្យនោះឯង។

សុវណ្ណតា សុសរតា សុសណ្ដានំ សុរូបតា
អាធិបច្ចំ បរិវារោ សព្វមេតេន លព្ភតិ
ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ មានទ្រង់ទ្រាយល្អ មានរូបល្អ ជាអធិបតី
មានយសបរិវា ផលទាំងអស់នេះរមែងបានដោយកំណប់ទ្រព្យគឺបុណ្យនោះ។

បទេសរជ្ជំ ឥស្សរិយំ ចក្កវត្តិសុខំ បិយំ
ទេវរជ្ជម្បិ និព្វេសុ សព្វមេតេន លព្ភិត
ភាពជាស្ដេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្ដេចនៃទេវតា ក្នុងទេពនិកាយទាំងឡាយ
ផលទាំងអស់រមែងបានដោយកំណប់ទ្រព្យគែបុណ្យនោះ។

មនុស្សិកា ច សម្បត្តិ ទេវលោកេ ច យា រតិ
យា ច និព្វានសម្បត្តិ សព្វមេតេន លព្ភិតិ
សម្បត្តិជារបស់មនុស្សណាផង សេចក្ដីត្រេកអរក្នុងទេវលោកណាផង សម្បត្តិគឺព្រះនិព្វាន
ណាផង សម្បត្តិទាំងអស់រមែងបានដោយកំណប់ទ្រព្យនោះ។

មិត្តសម្បទមាគម្ម យោនិសោ ចេ បយុញ្ជតោ
វិជ្ជាវិមុត្តិវសីភាវោ សព្វមេតេន លព្ភតិ
ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្ដីព្យាយាមដោយឧបាយដែលត្រូវ
ជាអ្នកស្ទាត់ក្នុងវិជ្ជា​និវិមុត្តិ ឥដ្ឋផលទាំងអស់បានដោយកំណប់ទ្រព្យគឺបុណ្យនោះ។

បដិសម្ភិទា វិមោក្ខ ច​ យា ច សាវកបារមី
បច្ចេកពោធិ ពុទ្ធភូមិ សព្វមេតេន លព្ភតិ
បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញ្ញាណនិងពុទ្ធភូមិណាៗ
ឥដ្ឋផលទាំងអស់រមែងបានដោយកំណប់ទ្រព្យគឺបុណ្យ។

ឯវំ មហត្ថិកា ឯសា យទិទំ បុញ្ញសម្បទា
តស្មា​ ធិរោ បសំសន្តិ បណ្ឌិតា កតបុញ្ញតន្តិ
បុញ្ញសម្បទានេះឲ្យសម្រេចផលដ៏ធំធេងដោយប្រការដូច្នេះ ព្រោះហេតុនោះ
អ្នកប្រាជ្ញទាំងឡាយជាធីរជនទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ។

រតនត្តយតេជេន សម្ពោជរដ្ឋវាសិនោ
វុឌ្ឍឹ វិរុឡ្ហឹ បប្បោន្តុ សន្តិភាវញ្ច នាញ្ញថា
ដោយតេជះនៃព្រះរតនត្រៃ សូមជនានុជនទាំងឡាយអ្នកនៅក្នុងកម្ពុជរដ្ឋដល់នូវការលូតលាស់
ចម្រើន និងសន្ដិភាពកុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ។