ខន្ធកៈ២២មាន៖

  • ឧបសម្បទាខន្ធកៈ ខន្ធនេះមានអាបត្តិពីរគឺ បាចិត្តិយៈ១ ទុក្កដ១
  • ឧបោសថក្ខន្ធកៈ ខន្ធនេះមានអាបត្តិបីគឺ ថុល្លច្ច័យ១ បាចិត្តិយៈ១ ទុក្កដ១
  • វស្សបនាយិកក្ខន្ធកៈ ខន្ធនេះមានអាបត្តិមួយគឺ ទុក្កដ
  • បវារណាខន្ធកៈ​ ខន្ធនេះមានអាបត្តិបីគឺ ថុល្លច្ច័យ១ បាចិត្តិយៈ១ ទុក្កដ១
  • ចម្មសញ្ញុត្តៈ (ចម្មក្ខន្ធកៈ) ខន្ធនេះមានអាបត្តិបីគឺ ថុល្លច្ច័យ១ បាចិត្តិយៈ១ ទុក្កដ១
  • ភេសជ្ជក្ខន្ធកៈ ខន្ធនេះមានអាបត្តិបីគឺ ថុល្លច្ច័យ១ បាចិត្តិយៈ១ ទុក្កដ១
  • កឋិនក្ខន្ធកៈ មិនមានអាបត្តិតែលោកពិន័យជាទុក្កដបើភិក្ខុមិនអើពើ
  • ចីវរសញ្ញុត្តៈ (ចីវរក្ខន្ធកៈ)​ខន្ធនេះមានអាបត្តិបីគឺ ថុល្លច្ច័យ១ បាចិត្តិយៈ១ ទុក្កដ១
  • ចម្បេយ្យក្ខន្ធកៈ ខន្ធនេះមានអាបត្តិបមួយគឺ ទុក្កដ
  • កោសម្ពិក្ខន្ធកៈ ខន្ធនេះមានអាបត្តិបមួយគឺ ទុក្កដ
  • កម្មក្ខន្ធកៈ ខន្ធនេះមានអាបត្តិបមួយគឺ ទុក្កដ
  • បារិវាសិកក្ខន្ធកៈ ខន្ធនេះមានអាបត្តិបមួយគឺ ទុក្កដ
  • សមុច្ចយក្ខន្ធកៈ ខន្ធនេះមានអាបត្តិបមួយគឺ ទុក្កដ
  • សមថក្ខន្ធកៈ ខន្ធនេះមានអាបត្តិបពីរគឺ បាចិត្តិយៈ១ ទុក្កដ១
  • ខុទ្ទកវត្ថុក្ខន្ធកៈ ខន្ធនេះមានអាបត្តិបពីរគឺ ថុល្លច្ច័យ១ ទុក្កដ១
  • សេនាសនក្ខន្ធកៈ ខន្ធនេះមានអាបត្តិបីគឺ ថុល្លច្ច័យ១ បាចិត្តិយៈ១ ទុក្កដ១
  • សង្ឃភេទក្ខន្ធកៈ ខន្ធនេះមានអាបត្តិបពីរគឺ ថុល្លច្ច័យ១ ទុក្កដ១
  • សមាចារៈ (វត្តក្ខន្ធកៈ)ខន្ធនេះមានអាបត្តិបមួយគឺ ទុក្កដ
  • បាតិមោក្ខដ្ឋបនក្ខន្ធកៈ ខន្ធនេះមានអាបត្តិបមួយគឺ ទុក្កដ
  • ភិក្ខុនីខន្ធកៈ ខន្ធនេះមានអាបត្តិបពីរគឺ បាចិត្តិយៈ១ ទុក្កដ១
  • បញ្ចសតិកក្ចន្ធកៈ ខន្ធនេះមិនមានអាបត្តិ
  • សតសតិកក្ខន្ធកៈ ខន្ធនេះមិនមានអាបត្តិ
  • ខេត្ត២២នៃការពោលលាសិក្ខាគឺ៖
  • ពុទ្ធំបច្ចក្ខាមិៈ ខ្ញុំសូមលាព្រះពុទ្ធ
  • ធម្មំបច្ចក្ខាមិៈ សូមលាព្រះធម៌
  • សង្ឃំបច្ចក្ខាមិៈ សូមលាព្រះសង្ឃ
  • សិក្ខំបច្ចក្ខាមិៈ សូមលាសិក្ខា
  • វិនយំបច្ចក្ខាមិៈ សូមលាវិន័យ
  • បាតិមោក្ខបច្ចក្ខាមិៈ សូមលាបាតិមោក្ខ
  • ឧទ្ទេសំបច្ចក្ខាមិៈ សូមលាឧទ្ទេស
  • ឧបជ្ឈាយំបច្ចក្ខាមិៈ សូមលាឧបជ្ឈាយ៍
  • អាចរិយំបច្ចក្ខាមិៈ សូមលាអាចារ្យ
  • សិទ្ធិវិហារិកំបច្ចក្ខាមិៈ​សូមលាសិទ្ទិវិហារិក
  • អន្តេវាសិកំបច្ចក្ខាមិៈ សូមលាអន្តរវាសិក
  • សមានុបជ្ឈាយកំបច្ចក្ខាមិៈ សូមលាបព្វជិតដែលមានឧបជ្ឈាយ៍ស្មើគ្នា
  • សមានាចរិយំបច្ចក្ខាមិៈ សូមលាបព្វជិតដែលមានអាចារ្យស្មើគ្នា
  • សព្រហ្មចារឹបច្ចក្ខាមិៈ សូមលាសព្រហ្មចារី
  • គិហិតី មំ ធារេហិៈ លោកចូរចាំខ្ញុំទុកជាគ្រហស្ថចុះ
  • ឧបាសកោតិ មំ ធារេហិៈ លោកចូរចាំខ្ញុំទុកជាឧបាសកចុះ
  • អារាមិកោតិ មំ ធារេហិៈ លោកចូរចាំខ្ញុំទុកជាអារាមិកជនចុះ
  • សាមណេរោតិ មំ ធារេហិៈ លោកចូរចាំខ្ញុំទុកជាសាមណេរចុះ
  • តិត្ថិយោតិ មំ ធារេហិៈ លោកចូរចាំខ្ញុំទុកជាតិរ្ថិយចុះ
  • តិត្ថិយស្សាវកោតិ មំ ធាំរេហិៈ លោកចូរចាំខ្ញុំទុកជាសាវ័ករបស់តិរ្ថិយចុះ
  • អស្សមណោតិ មំ ធារេហិៈ លោកចូរចាំខ្ញុំទុកថាមិនមែនជាសាមណៈចុះ
  • អសក្សបុត្តិយោតិ មំ ធារេហិៈ លោកចូរចាំខ្ញុំទុកថាមិនមែនជាសក្សបុត្តចុះ
សម្គាល់ៈ ការពោលលារមែងមានដោយអំណាចបទជាវេវចនៈនោះពិត រមែងមិនមានដល់ភិក្ខុដែលពោលលាដោយប្រើពាក្យអតីតៈ ពាក្យអនាគត និងពាក្យបរិកប្បៈ។