ព្រះសម្មាសម្ពុទ្ធដ៏មានជោគទ្រង់មានផ្ទៃព្រះបាទប្រកបដោយខ្ចៅលក្ខណៈកងចក្រម្ខាងៗក្នុងបណ្ដានៃព្រះបាទហើយចក្រនោះមានកាំ១០០០មានកង់និងដុំបរិបូណ៌ដោយអាការៈទាំងពួងខាងក្រៅវង្វង់កងចក្រនោះប្រដាប់ដោយស្នាមរូបអដ្ឋុត្តរសតមង្គល១០៨ប្រការគឺ៖
- រូបលំពែង
- រូបកញ្ចក់ឆ្លុះព្រះភ័ក្រ្ដ
- រូបផ្កានួនស្រី
- រូបខ្សែសយ
- រូបសង្វារ
- រូបថាសមាស
- រូបជើងតាំង
- រូបមច្ឆាទាំងគូរ
- រូបប្រាសាទ
- រូបទំពក់ ឬកង្វេរ
- រូបអំបោះចេស
- រូបស្វេតឆ័ត្រ
- រូបព្រះខ័ន
- រូបផ្លិតស្លឹតត្នោត
- រូបផ្លិតកន្ទុយក្ងោក
- រូបផ្លិតវាលវិជនី
- រូបមង្កុដ
- រូបបាត្រ
- រូបភួងផ្កាម្លិះ
- រូបផ្កកាឧប្បលខៀវ
- រូបផ្កាឧប្បលស
- រូបផ្កាឧប្បលក្រហម
- រូបផ្កាឈូកក្រហម
- រូបផ្កាឈូកស
- រូបឆ្នាំងពេញដោយទឹក
- រូបមហាសមុទ្រនៅទិសខាងកើតភ្នំសិនេរុ
- រូបមហាសមុទ្រនៅទិសខាងលិចភ្នំសិនេរុ
- រូបមហាសមុទ្រនៅទិសខាងជើងភ្នំសិនេរុ
- រូបមហាសមុទ្រនៅទិសខាងត្បូងភ្នំសិនេរុ
- រូបព្រះចន្ទ្រ
- រូបព្រះអាទិត្យ
- រូបចក្រវាឡ
- រូបព្រៃហេមព្វាន
- រូបភ្នំសិនេរុ
- រូនពួកផ្កាយនក្ខត្តឫក្ស
- រូបជម្ពូទ្វីប
- រូបអមរគោយានទ្វីប
- រូបបុព្វវិទេហទ្វីប
- រូបឧត្តរកុរុទ្វីប
- រូបទ្វីបតូចទាំងមួយពាន់
- រូបស្ដេចចក្រនិងរាជបរិពារ
- រូបស័ង្ខទក្ខិណាវដ្ដ
- រូបសុវណ្ណមច្ឆា
- រូបចក្រទាំងគូ
- រូបគង្គាទាំង៧
- រូបស្រះធំទាំង៧
- រូបភ្នំបរិភណ្ឌទាំង៧
- រូបស្ដេចគ្រុឌ
- រូបក្រពើ
- រូបទង់ជ័យ ទង់សំពត់ទាំងផ្ទាំង
- រូបរតនបល្ល័ង្ក
- រូបកៅអី
- រូបភ្នំកៃឡាស
- រូចស្ដេចរាជសីហ៍
- រូបព្យគ្ឃរាជ (ស្ដេចខ្លា)
- រូបដំរីឯរាវ័ណ
- រូបស្ដេចសេះវលាហកៈ
- រូបសេ្ដចពាសុករីនាគរាជ
- រូបស្ដេចហង្ស
- រូបមាន់ព្រៃ
- រូបឧសភរាជ
- រូបស្ដេចដំរីឧបោស
- រូបស្ដចដំរីឆទ្ទន្ត
- រូបមង្ករមាស
- រូបផ្ទះមាស
- រូបអណ្ដើកមាស
- រូបមេគោនិងកូន
- រូបរូបកិន្នរឈ្មោល
- រូបកិន្នរី
- រូបសត្វករវិក
- រូបសត្វក្រៀល
- រូបសត្វក្ងោក
- រូបសត្វចាត្រពាក
- រូបសត្វព្រាប
- រូបចាតុមហារាជិកា
- រូបតាវត្តិង្សទេវតា
- រូបយាមាទេវតា
- រូបតុសិតទេវតា
- រូបនិម្មានរតីទេវតា
- រូបបរនិម្មិតវសវត្តីទេវតា
- រូបមហាព្រហ្ម
- រូបព្រហ្មបរិសជ្ជា
- រូបព្រហ្មបរោហិតា
- រូបមហាព្រហ្មា
- រូបបរិត្តាភា
- រូបអប្បមាណាភា
- រូបអភស្សរា
- រូបបរិត្តាសុភា
- រូបអប្បមាណាសុភា
- រូបសុភកិណ្ហា
- រូបវេហប្ឆលា
- រូបអសញ្ញាសត្តា
- រូបអវិហា
- រូបអតប្បា
- រូបសុទស្សា
- រូបសុទស្សី
- រូបអកនិដ្ឋា
- រូបអាកាសនញ្ចាយតនព្រហ្ម
- រូបវិញ្ញាណញ្ចាយតនព្រហ្ម
- រូបអាកិញ្ចាយតនព្រហ្ម
- រូបនេវសញ្ញាយតនព្រហ្ម
- រូបសំពៅមាស
- រូបសំពៅប្រាក់
- រូបក្អមមាស
- រូបក្អមប្រាក់
- រូបខ្យងស័ង្ខ
- រូបថាសពេញដោយទឹក
- រូបសសរខឿន។