អវន្ទិយបុគ្គល២៥ប្រការគឺ៖

  • អន្តរាយំ បវិដ្ឋោៈ ភិក្ខុកំពុងចូលទៅចន្លោះស្រុក
  • រច្ឆំ គតោៈ ភិក្ខុកំពុងដើរទៅតាមច្រកផ្លូវ
  • ឱតមសិកោៈភិក្ខុនៅក្នុងទីងងឹត
  • អសមន្នហរន្តោៈ ភិក្ខុកំពុងខ្វលខ្វាយដោយការងារ
  • សុត្តោៈ ភិក្ខុកំពុងដេកលក់
  • យាគុបានេៈ ភិក្ខុកំពុងឆាន់បបរ
  • ភត្តគ្គេៈ ភិក្ខុនៅក្នុងរោងភត្ត
  • ឯកាវត្តោៈ ភិក្ខុងាកទៅក្នុងទីម្ខាងគឺបុគ្គលមានពៀរនឹងគ្នាជាវិសភាគបុគ្គល
  • អញ្ញាវិហិតោៈ ភិក្ខុបញ្ជូនចិត្តទៅកាន់អារម្មណ៍ដទៃគឺភិក្ខុកំពុងគិតហេតុដទៃ
  • នគ្គោៈ ភិក្ខុអាក្រក់
  • ខាទន្តោៈ ភិក្ខុកំពុងឆាន់បង្អែម
  • ភុញ្ជន្តោៈ​ ភិក្ខុកំពុងឆាន់ចំអាប
  • ឧច្ចារំ ករោន្តោៈ ភិក្ខុកំពុងបន្ទោបង់ឧច្ចារៈ
  • បស្សាវំ ករោន្តោៈ ភិក្ខុកំពុងបន្ទោបង់បស្សាវៈ
  • ឧក្ខិត្តកោៈ ភិក្ខុដែលសង្ឃលើកវត្ត
  • បច្ឆា ឧបសម្បន្នោៈ ភិក្ខុបានឧបសម្បទាក្រោយ
  • អនុបសម្បន្នោៈ អនុបសម្បន្ន
  • នានាសំវាសកោ វិឌ្ឍតរោ អធម្មវាទីៈ ភិក្ខុមានសង្វាសផ្សេងៗគ្នាទោះបីចាស់ជាងតែជាអធម្មវាទី
  • មាតុគ្គាមោៈ មាតុគ្រាម
  • បណ្ឌកោៈ មនុស្សខ្ទើយ
  • បារិវាសិកោៈ ភិក្ខុដែលកំពុងនៅបរិវាស
  • មូលាយបដិកស្សនារហោៈ ភិក្ខុដែលគួរនឹងទាញមកដាក់ក្នុងមូលាបត្តិ
  • មានត្តារហោៈ ភិក្ខុដែលគួរដល់មានត្ត
  • មានត្តចារិកោៈ ភិក្ខុកំពុងប្រព្រឹត្តមានត្ត
  • អញ្ភនារហោៈ ភិក្ខុដែលគួរដល់អព្ភានកម្ម
សម្គាល់ៈ  អវន្ទិយបុគ្គល ជាបុគ្គលដែលភិក្ខុមិនគួរសំពះក្នុងលក្ខណៈផ្សេងៗ។ អដ្ឋកថាលោកប្រាប់ថាក្នុងបណ្ដាអវន្ទិយបុគ្គល២៥ពួកនេះជាអាបត្តិដល់ភក្ខុ សំពះបុគ្គល១២ពួកគឺពួកក១០ និងពួក១៥ដល់ពួក២៥។​ ចំណែកបុគ្គល១៣ពួកដ៏វិសេសមិនជាអបត្តិដល់ភិក្ខុអ្នកសំពះទេ គ្រាន់តែជាការមិនសមរម្យប៉ុណ្ណោះ។