គាថាប្រារព្ធព្រះចុល្លកាល មហាកាល

គាថាប្រារព្ធព្រះចុល្លកាល មហាកាល
សុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ អសំវុតំ ភោជនម្ហិ អតមត្តញ្ញំ កុសីតំ ហីនីវវិរិយំ
តំ វេ បសហតី មារោ វាតោ រុក្ខំ វ ទុព្វលំ



បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណ
ក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសរមែងគ្របសង្កត់បុគ្គលនោះឯង
ដូចខ្យល់ដែលគ្រប់សង្កត់លើដើមឈើដែលទុព្វលដូច្នេះដែរ។

អសុភានុបស្សឹ វិហរន្តំ ឥន្ទិ្រយេសុ សុសំវុតំ ភោជនម្ហី ច មត្តញ្ញុំ សទ្ធំ អារទ្ធវីរិយំ
តំវេ នប្បសហតី មារោ​ វាតោ សេលវ បព្វតំ
បុគ្គលដែលយល់ឃើញផ្លូវនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្ទ្រិយទាំងឡាយ
ដឹងបរមាណក្នុងភោជន មានសទ្ធា ប្រារព្ធសេចក្ដីព្យាយម កិលេសមារមិនអាចគ្របសង្កត់
នូវបុគ្គលនោះបានដូចខ្យល់គ្របសង្កត់ ឬបក់បោកភ្នំថ្នតាន់មិនបានដូច្នោះ។

ពហុ សបត្តេ លភតិ មណ្ឌោ សង្ឃាដិបារុតោ
លាភី អន្នស្ស បានស្ស វត្ថស្ស សយនស្ស ច
ឯតមាទីនវំ ញាត្វា សក្ការេសុ មហព្ហយំ
អប្បលាភោ អនវស្សុតោ សតោ ភិក្ខុ បរិព្វជោតិ

បុគ្គលមានក្បាលត្រងោល​ ដណ្ដប់សង្ឃាដី ជាអ្នកមានបាយ ទឹក សំពត់ និតទីដេកឈ្មោះថា
បានវត្ថុជាសត្រូវច្រើន។ ភិក្ខុអ្នកមានសតិ លុះដឹងទោសថាជាភ័យធំក្នុងសក្ការៈទាំងឡាយហើយ
គួរជាអ្នកមានលាភតិច មិនឈ្លក់វង្វេងដោយលាភ​ វៀរឲ្យស្រឡះ។