ផ្លូចឆ្ងាយ
ទីឃា ជាគរតោ
រត្តិ ទីឃំ សន្តស្ស យោជនំ
ទីឃោ ពាលនំ
សំសារោ សទ្ធម្មំ អវិជានគំ
យប់យូរសម្រាប់អ្នកដេកមិនលក់
មួយយោជន៍វែងឆ្ងាយដាច់ស្រយាល
សម្រាប់អ្នកអស់កម្លាំង
វដ្ដសង្សារវែងឆ្ងាយសម្រាប់បុគ្គលពាលទាំងឡាយ
ដែលមិនដឹងច្បាស់នូវធម៌របស់សប្បុរស។
សហស្សមបិ ចេ
វាចា អនត្ថបទសញ្ហិតា
ឯកំ អត្ថបទំ
សេយ្យោ យំ សុត្វា ឧបសម្មតិ
បើវាចាសូម្បី១ពាន់ម៉ាត់
វាចានោះពុំប្រសើរឡើយ អ្នកណាស្ដាប់នូវបទមានប្រយោជន៍ណាហើយ
រមែងស្ងប់រម្ងាប់បាន
បទមានប្រយោជន៍នោះក៏ឈ្មោះថាប្រសើរជាង។
យថា វារិវហា
បូរោ គច្ឆំ ន បរិវត្តតិ
ឯវំអាយុ
មនុស្សានំ គច្ឆំ ន បរិវត្តតិ
ផ្លូវទឹកដ៏ពេញកាលហូរទៅមិនត្រឡប់ថយក្រោយ
យ៉ាងណាមិញអាយុរបស់មនុស្សទាំងឡាយ
កាលកន្លងទៅមិនអាចត្រឡប់វិញ
ក៏យ៉ាងនោះដែរ។
យថា វារិវហា
បូរោ វហេ រុក្ខេ បកូលជេ
ឯវំ ជរាយ
មរណេន វុយ្ហន្តេ សព្វបាណិនោ
ផ្លូវទឹកដ៏ពេញ
គប្បីសន្សាត់ទៅនូវដើមឈើទាំងឡាយដែលដុះក្បែរច្រាំង
យ៉ាងណាមិញសត្វទាំងឡាយត្រូវជរា
និងមរណៈបន្សាត់ទៅក៏យ៉ាងនោះដែរ។
យថា ទណ្ឌេន
កោបាលោ គាវោ បាជេតិ គោចរំ
ឯវំ ជរា ច
មច្ចុ ច អាយុំ បាជេន្តិ បាណិនំ
គង្វាលគោគៀងគោទាំងឡាយទៅកាន់គោចរដោយអាជ្ញាគឺដំបង
ឬរំពាត់ យ៉ាងណាមិញជរាគឺសេចក្ដី
ទ្រុឌទ្រោម
គ្រាំគ្រា និងមច្ចុរាជគឺសេចក្ដិស្លាប់ក៏គៀងទៅនូវអាយុរបស់សត្វទាំងឡាយយ៉ាងនោះដែរ។
នត្ថិ រាគសមោ
អគ្គិ នត្ថិ ទោសសមោ អគ្គិ កលិ
នត្ថិ
ខន្ធសមា ទុក្ខា នត្ថិ សន្តិ បរំ សុខំ
ភ្លើងស្មើដោយរាគៈមិនមាន
ទោសកំហុសស្មើដោយទោសៈមិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធមិនមាន
សេចក្ដីសុខដទៃក្រៅអំពីសេចក្ដីស្ងប់មិនមាន។
ជិឃច្ឆា បរមា
រោគា សង្ខារា បរាមា ទុក្ខា
ឯតំ ញាត្វា
យថភូតំ និព្វានំ បរមំសុខំ
សេចក្ដីស្រេកឃ្លានជារោគយ៉ាងក្រៃលែង
សង្ខារទាំងឡាយជាទុក្ខយ៉ាងក្រៃលែង
អ្នកប្រាជ្ញដឹងច្បាស់តាមពិតនូវសេចក្ដីនោះហើយ
រមែងធ្វើឲ្យច្បាស់នូវព្រះនិព្វាន
ដែលជាសុខយ៉ាងក្រៃលែង។
សាហុ
ទស្សនមរិយានំ សន្និវាសោ សទា សុខោ
អទស្សនេន
ពាលានំ និច្ចមេវ សុខី សិយា
ការជួបប្រទះព្រះអរិយបុគ្គលទាំងឡាយជាការល្អ
ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ
ជាហេតុឲ្យកើតសេចក្ដីសុខសព្វកាល
បុគ្គលគប្បីមានសេចក្ដីសុខអស់កាលជានិច្ច
ព្រោះមិនជួបប្រទះបុគ្គលពាលទាំងឡាយ។
យោ ពាលោ
មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ
ពាលោ ច បណ្ឌិតមានី
ស វេ ពាលោតិ វុច្ចតិ
បុគ្គលណាជាមនុស្សពាលហើយដឹងនូវភាពនៃខ្លួនថាជាពាល
បុគ្គលនោះនឹងទៅជាបណ្ឌិត
បានខ្លះដោយហេតុដែលដឹងខ្លួនថាជាពាលនោះ
ម្យ៉ាងទៀតបុគ្គលណាជាមនុស្សពាល
មានសេចក្ដីប្រកាន់ថាខ្លួនជាបណ្ឌិតបុគ្គលនោះឈ្មោះថាជាមនុស្សពាលដោយពិត។
