អំពើល្អ និងអំពើអាក្រក់
សុក្ករំ សាធុនា សាធុ សាធុ បាបេន ទុក្ករំ
បាបំ បាបេន សុក្គរំ បាបមរិយេហិ ទុក្ករំ
អំពើល្អមនុស្សសប្បុរសធ្វើបានដោយងាយ អំពើល្អមនុស្សអាក្រក់ធ្វើបានដោយលំបាក
អំពើបាបមនុស្សបាបធ្វើបានដោយងាយ អំពើបាបព្រះអរិយៈធ្វើបានដោយក្រ។
លាភសក្ការៈសម្លាប់បុគ្គលពាល
ប្រារព្ធភិក្ខុទេវទត្ត
ផលំ វេ កទលឹ
ហន្តិ ផលំ វេឡុំ ផលំ នឡំ
សក្ការោ
កាបុរិសំ ហន្តិ គញ្ភោ អស្សតរឹ យថា
ផ្លែចេករមែងសម្លាប់ដើមចេក
ផ្លែឫស្សីរមែងសម្លាប់ដើមឫស្សី ផ្លែបបុស
រមែងសម្លាប់ដើមបបុសយ៉ាងណា
លាភសក្ការៈរមែងសម្លាប់បុរសអាក្រក់
ដូចជាគភ៌រមែងសម្លាប់មេសេះអស្សតរដូច្នោះ។
ធម៌មិនប្រសើរ៤
អលសោ គិហី
កាមភោគី ន សាធុ អសញ្ញតោ បព្វជិតោ ន សាធុ
រាជា ន សាធុ
អនិសម្មការី យោ បណ្ឌិតោ កោធនោ តំ ន សាធុ
គ្រហស្ថអ្នកបរិភោគកាម
ខ្ជិលច្រអូសមិនប្រពៃ អ្នកបួសមិនសង្រួមមិនប្រសើរ
ព្រះរាជាមិនទ្រង់ពិចារណាមុនហើយសម្រេចរាជកិច្ចមិនប្រសើរ
បណ្ឌិតដែលជាអ្នកច្រើនដោយសេចក្ដីក្រោធពុំប្រសើរឡើយ។