លោក៣យ៉ាងគឺ៖
- សង្ខារលោកៈលោកគឺសង្ខាបានដល់ពួកធម៌មានលោក១លោក២លោក៣,៤,៥,៦,៧,៨,៩,១០,១២និងលោក១៨។
- សត្វលោកៈលោកគឺពួកសត្វ
- ឱកាសលោកៈលោកគឺប្រជុំនៃធាតុមានចក្រវាឡជាដើម។
លោកយ៉ាងគឺ៖
- កាមលោកៈ លោកជាទីអាស្រ័យនៅនៃកាមសត្វ មានអបាយភូមិ៤ មនិស្ស១ និងទេវតា៦ជាន់។
- រូបលោកៈ លោកជាទីអាស្រ័យនៅនៃរូបព្រហ្ម។
- អរូបលោកៈ លោកជាទីអាស្រ័យនៅនៃសត្វក្នុងអរូបព្រហ្ម។
- និច្ចសីលៈ សីលគឺត្រូវរក្សាជានិច្ចគឺសីលប្រាំ។
- ឧបោសថសីលៈ សីលឧបោសថគឺសីលប្រាំបី។
- អតោរេកសីលៈ សីលដ៏ក្រៃលែងគឺសីលដប់។
វិរតិ៣យ៉ាងគឺ៖
- សម្បត្តិវរតិៈ ការវៀរចាកដោយការដល់ចំពោះ។
- សមាទានវិតរតិៈ ការវៀរចាកដោយការសមាទាន។
- សមុច្ឆេទវិរតិៈ ការវៀចាកដាច់ស្រឡះដោយអរិយមគ្គ។
សេចក្ដីស្ងប់ ឬសមថៈ៣យ៉ាងគឺ៖
- ចិត្តសមថោៈ សេចក្ដីស្ងប់ចិត្ត គឺឯកគ្គតាចិត្តក្នុងសមសបត្តិប្រាំបី។
- អធិករណសមថោៈ សេចក្ដីស្ងប់អធិករណ៍ បានដល់សមថៈទាំងប្រាំពីរ។
- សព្វសង្ខារសមថោៈ សេចក្ដីស្ងប់ក្នុងសង្សារទាំងពួង គឺមានព្រះនិព្វានជាទីតាំង។
សរីរៈមានកាយ៣ជាកំណត់គឺ៖
- ហេដ្ឋិមកាយោៈ កាយកំណត់ខាងក្រោមគឺរាប់ពីផ្ចិតចុះទៅ។
- មជ្ឃិមកាយោៈ កាយកំណត់ត្រង់កណ្ដាលគឺរាប់ពីផ្ចិតដល់បំពង់ក។
- ឧបរិមការយោៈ កាយកំណត់ខាងលើគឺរាប់ពីបំពង់កឡើងទៅលើ។
ស្លាប់៣យ៉ាងគឺ៖
- ខណិកមរណំៈ ស្លាប់គ្រប់ខណៈគឺបែកធ្លាយនៃរូបធម៌ និងអរូបធម៌ក្នុងបវត្តិកាល។
- សម្មតិមរណំៈ ស្លាប់ដោយសន្មតិ គឺអ្នកនេះស្លាប់ ឬអ្នកនោះស្លាប់.....។
- សមុច្ឆេទមរណំៈ ស្លាប់ដាច់ស្រឡះ ជាកាលកិរិយារបស់ព្រះខីណាស្រពមិនមានបដិសន្ធិទៀត។
សមសីសីបុគ្គលមាន៣ពួកគឺ៖
- ឥរិយាបទសមសីសី
- រោគសមសីសី
- ជីវិតសមសីសី
សម្គាល់ៈ ពាក្យថា«សមសីសី»មានន័យថាបុគ្គលដែលមានក្បាលដាច់ស្មើ។
