ក្អម៤យ៉ាងគឺ៖

ក្អម៤យ៉ាងគឺ៖
  • តុច្ឆោ  បិហិតោៈ ក្អមទទេគ្របមាត់។
  • បូរោ  វិវដោៈ ក្អមពេញដោយទឹកបើកចំហមាត់។
  • តុច្ឆោ  វិវដោៈ ក្អមទទរហើកចំហមាត់។
  • បូរោ  បិហិតោៈ ក្អមពេញដោយទឹកហើយគ្របមាត់។

សម្គាល់ៈ នេះជាសេចក្ដីប្រៀបធៀបទៅនឹងបុគ្គលបួនប្រភេទ។

អន្លង់ទឹកមាន៤យ៉ាងគឺ៖
  • ឧត្តានោ  គម្ភីរោភាសោៈ អន្លង់ទឹករាក់ មានឱភាសជ្រៅ។
  • គម្ភីរោ  ឧត្តានោភាសោៈ អន្លង់ទឹកជ្រៅ មានឱភាសរាក់។
  • ឧត្តានោ  ឧត្តានោភាសោៈ អន្លង់ទឹករាក់ មានឱភាសរាក់។
  • គម្ភីរោ   គម្ភីរោភាសោៈ អន្លង់ទឹកជ្រៅ មានឱភាសជ្រៅ។
សម្គាល់ៈ នេះជាសេចក្ដីប្រៀបធៀបទៅនឹងបុគ្គលបួនប្រភេទ។

បុគ្គល៤ពួកដូចផ្លែស្វាយគឺ៖

  • អាមោ  បក្កវណ្ណីៈ បុគ្គលខ្ចី មានសម្បុរទុំ។
  • បក្កោ  អាមវណ្ណីៈ បុគ្គលទុំ មានសម្បុរខ្ចី។
  • អាមោ  អាមវណ្ណីៈ បុគ្គលខ្ចី មានសម្បុរខ្ចី។
  • បក្កោ  បក្កវណ្ណីៈ បុគ្កលទុំ មានសម្បុរទុំ។
សម្គាល់ៈ នេះជាសេចក្ដីប្រៀបធៀបទៅនឹងបុគ្គលបួនប្រភេទ។
បុគ្គល៤ពួកដូចកណ្ដុរគឺ៖
  • គាធកត្តា  នោ  វសិតាៈ បុគ្គលកកាយរន្ធ តែមិននៅ។
  • វសិតា  នោ  គាធកត្តាៈ បុគ្គលនៅ តែមិនកកាយរន្ធ។
  • នេវ  គាធកត្តា  នោ  វសិតាៈ បុគ្គលមិននៅ ហើយមិនកកាយរន្ធ។
  • គាធកត្តា  ច  វសិតា  ចៈ បុគ្កលកកាយរន្ធ​ផង នៅផង។
សម្គាល់ៈ នេះជាសេចក្ដីប្រៀបធៀបទៅនឹងបុគ្គលបួនប្រភេទ។

បុគ្គល៤ពួកដូចគោគឺ៖
  • សគវចណ្ឌោ  នោ  បរគវចណ្ឌោៈ ជាសត្វកាចក្នុងហ្វូងរបស់ខ្លួន មិនកាចក្នុងហ្វូងដទៃ។
  • បរវចណ្ឌោ  នៅ  សគវចណ្ឌោៈ ជាសត្វកាចក្នុងហ្វូងដទៃ មិនកាចក្នុងហ្វូងរបស់ខ្លួន។
  • សគវចណ្ឌោ  ច  បរគវចណ្ឌោ  ចៈ ជាសត្វកាចក្នុងហ្វូងរបស់ខ្លួនផង កាចក្នុងហ្វូងដទៃផង។
  • នេវ  សគវចណ្ឌោ  នោ  បរវចណ្ឌៈ ជាសត្វមិនកាចក្នុងហ្វូងរបស់ខ្លួនផង និងមិនកាចក្នុងហ្វូងដទៃផង។
សម្គាល់ៈ នេះជាសេចក្ដីប្រៀបធៀបទៅ​នឹងបុគ្គលបួនប្រភេទ។

បុគ្គល៤ពួកដូចអសិរពិសគឺ៖
  • អាគតវិសោ  ន  ឃោរវិសោៈ បុគ្គលមានពិសជ្រោតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក។
  • ឃោរវិសោ  ន  អាគតវិសោៈ បុគ្គលមានពិសដ៏ពន្លឹក តែមិនមានពិសជ្រោតជ្រាបឆាប់។
  • អាគតវិសោ  ច  ឃោរវិសោចៈ បុគ្គលមានពិសជ្រោតជ្រាបឆាប់ផង និងមានពិសដ៏ពន្លឹកផង។
  • នេវ  អាគតវិសោ  ន  ឃោរវិសោៈ បុគ្គលមិនមានពិសជ្រោតជ្រាបឆាប់ផង មិនមានពិសដ៏ពន្លឹកង។
សម្គាល់ៈ នេះជាសេចក្ដីប្រៀបធៀបទៅនឹងបុគ្គលបួនប្រភេទ។