សទ្ធា៣យ៉ាងគឺ៖

សទ្ធា៣យ៉ាងគឺ៖
  • បសាទសទ្ធាៈ​ ជំនឿដែលកើតដោយសេចក្ដីជ្រះថ្លា។
  • ឧកប្បនសទ្ធាៈ ជំនឿដែលតាំងនៅមាំក្នុងវត្ថុដែលគួរជឿ។
  • អចលសទ្ធាៈ ជំនឿតាំងមាំមិនកម្រើកញាប់ញ័រ។

សន្ដោស៣យ៉ាងគឺ៖
  • យថាលាភសន្ដោសៈ សន្ដោសតាមមានតាមបាន។
  • យថាពលសន្ដោសៈ សន្ដោសតាមកម្លាំងខ្លួន។
  • យថាសារូបសន្ដោសៈ សន្ដោសតាមសមគួរដល់ឋានៈរបស់ខ្លួន។
សេចក្ដីស្ងប់៣យ៉ាងគឺ៖
  • អច្ចន្ដសន្ដិៈ ស្ងប់ដោយដាច់ខាត (ព្រះនិព្វាន)។
  • តតង្គសន្ដិៈ ស្ងប់ដោយអង្គឈាននោះ។
  • សម្មតិសន្ដិៈ ស្ងប់ដោយសេចក្ដីសន្មតិ។
បុច្ឆា៣យ៉ាងគឺ៖
  • អទិដ្ឋជោតនា  បុច្ឆាៈ សួរដើម្បីដឹងនូវហេតុដែលខ្លួនមិនទាន់បានដឹង។
  • ទិដ្ឋសំសន្ទនា  បុច្ឆាៈ សួរដើម្បី់ជាគ្រឿងប្រៀបធៀបនូវហេតុដែលបានដឹងហើយ។
  • វិមតិច្ឆេតនា  បុច្ឆាៈ សួរដើម្បីកាត់សេចក្ដីសង្ស័យ។
វិមោក្ខ ឬធម៌ជាគ្រឿងរួចផុត៣យ៉ាងគឺ៖
  • សុញ្ញតវិមោក្ខៈ ធម៌ជាគ្រឿងរួចផុតដោយអំណាចវិបស្សនា ឃើញថាសូន្យក្នុងអត្តលក្ខណៈ។
  • អនិមិត្តវិមោក្ខៈ ធម៌ជាគ្រឿងរូចផុតដោយអំណាចវិបស្សនា ឃើញថាមិនមាននិមិត្តក្នុងនិច្ចលក្ខណៈ។
  • អប្បណិហិតវិមោក្ខៈ ធម៌ជាគ្រឿងរួចផុតដោយអំណាចវិបស្សនា ឃើញថាមិនគួរប្រាថ្នាក្នុងទុក្ខលក្ខណៈ។
ទេវតា៣ពួកគឺ៖
  • សម្មតិទេវតាៈ ទេវតាដោយសន្មត។
  • ឧបត្តតិទេវតាៈ ទេវតាកើតដោយផលបុណ្យ។
  • វិសុទ្ធិទេវតាៈ ទេវតាដែលបរិសុទ្ធគឺព្រះអរហន្ត។
ព្រះសទ្ធម្ម៣យ៉ាងគឺ៖
  • បរិយត្តិសទ្ធម្មៈ ធម៌ជាច្បាប់សម្រាប់សិក្សាគឺព្រហត្រៃបិដក។
  • បដិបត្តិសទ្ធម្មៈ ធម៌សម្រាប់ងនុវត្ត អប់រំ ចម្រើនប្រតិបត្តិ បានដល់ធុតង្គ១៣ ខន្ធកវត្ត១៤ មហាវត្ត៨២ សីល សមាធិ និងវិបស្សនា។
  • អធិគមសទ្ធម្មៈ ធម៌ដ៏ក្រលែងជាគ្រឿងត្រាស់ដឹង គឺអរិយមគ្គ៤ សាមញ្ញផល៤ និងនិព្វាន១។
បុគ្គលចម្រើន៣ពួកគឺ៖
  • ជាតិវុឌ្ឍិៈ បុគ្គលចម្រើនដោយជាតិ។
  • វយវុឌ្ឍិៈ បុគ្គលចម្រើនដោយវ័យ។
  • គុណវុឌ្ឍិៈ បុគ្គលចម្រើនដោយគុណ មានសីលណុណជាដើម។
ពុទ្ធគុណ៣យ៉ាងទៀតគឺ៖
  • អត្តហិតគុណៈ មានអរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ និងលោកវិទូ
  • បរហិតគុណៈ មានអនុត្តរោ បុរិសទម្មសារថិ និងសត្ថាទេវមនុស្សានំ
  • អត្តហិតគុណ និងបរហិតគុណៈ មានពុទ្ធោ និងភគវា។
ពុទ្ធគុណ៣មាន៖
  • បញ្ញាគុណៈ ​មានសម្មាសម្ពុទ្ធោ វិជ្ចាចរណសម្បន្នោ និងលោកវិទូ
  • វិសុទ្ធគុណៈ មានអរហំ សុគតោ និងអនុត្តរោ
  •  ករុណាគុណៈ មានបុរិសទម្មសារថិ សត្ថាទេវមនុស្សានំ ពុទ្ធោ និងភគវា