វេទនា៣យ៉ាងគឺ៖
- សុខវេទនាៈ ការសោយអារម្មណ៍ជាសុខ។
- ទុក្ខវេទនាៈ ការសោយអារម្មណ៍ជាទុក្ខ។
- អទុក្ខមសុខវេទនាៈ ការសោយអារម្មណ៍មិនសុខមិនទុក្ខ។
លំបាក៣យ៉ាងគឺ៖
- ទុក្ខទុក្ខតាៈ លំបាកព្រោះសេចក្ដីទុក្ខ។
- សង្ខារទុក្ខតាៈ លំបាកព្រោះសង្ខារ។
- វិបរិណាមទុក្ខៈ លំបាកព្រោះសេចក្ដីប្រែប្រួល។
រាសី៣យ៉ាងគឺ៖
- មច្ឆត្តនិយតោៈ គំនរគឺសភាវៈខុសដ៏ទៀងទាត់។
- សម្មត្តនិយតោៈ គំនរគឺសភាវៈត្រូវដ៏ទៀងទាត់។
- អនិយតោៈ គំនរគឺសភាវៈមិនទៀងទាត់។
កង្វល់៣យ៉ាងគឺ៖
- រាគោ កញ្ចិនំៈ រាគៈជាកង្វល់។
- ទោសោ កញ្ចិនំៈ ទោសៈជាកង្វល់។
- មោហោ កញ្ចិនំៈ មោហៈជាកង្វល់។
ភ្លើងមាន៣យ៉ាងគឺ៖
- រាគគ្គិៈ ភ្លើងគឺរគៈ។
- ទោសគ្គិៈ ភ្លើងគឺទោសៈ។
- មោហគ្គិៈ ភ្លើងគឺមោហៈ។
ភ្លើងមាន៣យ៉ាងគឺ៖
- អាហុនេយ្យគ្គិៈ ភ្លើងគឺអាហុនេយ្យបុគ្គល។
- ទក្ខិណេយ្យគ្គិៈ ភ្លើងគឺទក្ខិណេយ្យបុគ្គល។
- គហបតគ្គិៈ ភ្លើងគឺគហបតី។
សង្ខារ៣យ៉ាងគឺ៖
- បុញ្ញាភិសង្ខារៈ សង្ខារជាកុសល បានដល់ចេតនា១៣គឺមាន កាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ ប្រព្រឹត្តទៅដោយអំណាចភាវនា។
- អបុញ្ញាភិសង្ខារៈ សង្ខារជាអកុសល បានដល់អកុសលចេតនា១២។
- អនេញ្ជាភិសង្ខារៈ សង្ខារដែលមិនញាប់ញ័រ បានដល់អរូបាវចរកុសលចេតនា៤។
សង្ខារ៣យ៉ាងទៀតគឺ៖
- កាយសង្ខារៈ សភាវៈតាក់តែងកាយ បានដល់ខ្យល់អស្សាសៈបស្សាសៈ។
- វចីសង្ខារៈ សភាវៈតាកើតែងវាចា គឺវិតក្កៈ រួមនឹងវិចារ។
- ចិត្តសង្ខារៈ សភាវៈតាក់តែងចិត្ត គឺសញ្ញារួមនឹងវេទនា។
បុគ្គល៣ពួកគឺ៖
- សេក្ខោៈ បុគ្គលកំពុងនៅសិក្សា។
- អសេក្ខោៈ បុគ្គលអស់កិច្ចត្រូវសិក្សា។
- នេវសេក្ខោៈ នាសេក្ខោៈ បុគ្គលមិនមែនកំពុងសិក្សា មិនមែនចប់កិច្ចសិក្សា។
ភក្ខុចាស់៣ពួកគឺ៖
- ជាតិត្ថេរោៈ ចាស់ដោយជាតិ។
- ធម្មត្ថេរោៈ ចាស់ដោយធម៌។
- សម្មតិត្ថេរោៈ ចាស់ដោយសន្មតិ។
បុញ្ញកិរិយាវត្ថុ៣យ៉ាងគឺ៖
- ទានមយបុញ្ញៈ បុណ្យសម្រេចពីការឲ្យទាន។
- សីលមយបុញ្ញៈ បុណ្យសម្រេចពីការរក្សាសីល។
- ភាវនានយបុញ្ញៈ បុណ្យសម្រេចពិការចម្រើនភាវនា។
បញ្ញា៣យ៉ាងគឺ៖
- សេក្ខប្បញ្ញាៈ បញ្ញារបស់សេក្ខបុគ្គល។
- ងសេក្ខប្បញ្ញាៈ បញ្ញារបស់អសេក្ខបុគ្គល។
- នេវសេក្ខា នា សេក្ខប្បញ្ញាៈ បញ្ញារបស់នេវសេក្ខានាសេក្ខបុគ្គល។