ការហូរមកនៃបុណ្យមាន៤យ៉ាងគឺ៖
- ពុទ្ធេ អវេច្ចប្បសាទេនៈ ដោយសេចក្ដីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធ។
- ធម្មេ អវេច្ចប្បសាទេនៈ ដោយសេចក្ដីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌។
- សង្ឃេ អវេច្ចប្បសទេនៈ ដោយសេចក្ដីជ្រះថ្លាមិនកម្រើកក្នុងព្រះសង្ឃ។
- អរិយកន្តហិ សីលេហិៈ ដោយសីលទាំងឡាយជាទីនៃព្រះអារិយៈ។
សង្វាស៤យ៉ាងគឺ៖
- ឆវោ ឆវាយ សទ្ធឹ សំវសតិ៝ៈ ខ្មោចប្រុសនៅរួមនឹងខ្មោចស្រី។
- ឆវោ ទេវយា សទ្ធឹ សំវសតិៈ ខ្មោចប្រុសនៅរួមនឹងទេវតាស្រី។
- ទេវោ ឆវាយ សទ្ធឺ សំវសតិៈ ទេវតាប្រុសនៅរួមនឹងខ្មោចស្រី។
- ទេវោ ទេវិយា សទ្ធឺ សំវសតិៈ ទេវតាស្រីនៅរួមនឹងខ្មោចប្រុស។
សម្គាល់ៈ ពាក្យ«ខ្មោច»ទីនេះសំដៅដល់បុគ្គលទ្រុស្ដសីលុមានធម៌ដ៏លាមក
មានចិត្តត្រូវមន្ទិលគឺមច្ឆរិយរួបរឹត..ឯពាក្យ«ទេវតា»សំដៅដល់បុគ្គលមានសីល មានធម៌ល្អ
មានការប្រាសចាកមន្ទិល មិនជេរប្រទេចពួកព្រាហម្មណ៍សមណៈជាដើម។
ធម៌៤យ៉ាងទៀតដែលបានជួបគ្នាជាប្ដីប្រពន្ធគឺ៖
- សមសទ្ធាៈ មានសទ្ធាស្មើគ្នា។
- សមសីលៈ មានសីលស្មើគ្នា។
- សមច្ចាគាៈ មានចាគៈស្មើគ្នា។
- សម្បញ្ញាៈ មានបញ្ញាស្មើគ្នា។
សម្គាល់ៈ
បើបុគ្គលទាំងពីរគឺប្ដីប្តពន្ធប្រាថ្នាឲ្យបានជួបគ្នាក្នុងបច្ចុប្បន្ននេះផង
បង់ជួបគ្នាក្នុងបរលោកផង លុះត្រាតែបុគ្គលទាំងពីរនាក់មានធម៌ទាំងបួនយ៉ាងនេះដូចគ្នា។
អ្នកឲ្យភោជនាហារឈ្មោះថាឲ្យនូវឋានៈ៤យ៉ាង៖
- អាយុំ ទេតិៈ គឺឲ្យនូវអាយុ។
- វណ្ណំ ទេតិៈ គឺឲ្យនូវពណ៌សម្បុរ។
- សុខំ ទេតិៈ គឺឲ្យនូវសេចក្ដីសុខ។
- ពលំ ទេតិៈ គឺឲ្យនូវកម្លាំង។
សម្គាល់ៈ បុគ្គលអ្នកឲ្យនូវភោជនាហារឈ្មោះថាឲ្យនូវឋានៈបួនយ៉ាងនេះដល់បដិគ្គាហកៈហើយរមែងនាបានទទួលយកនូវឋានៈបួនយ៉ាងនេះវីញដល់ខ្ឡួនដែលជារបស់ទិព្វ
ឬជារបស់មនុស្ស។
ធម៌ក្រ៤យ៉ាងគឺ៖
- ភោគា មេ ឧប្បជ្ជន្តុៈ ភោគទាំងឡាយចូរកើតដល់អញ។
- យសោ មំ អព្ភុគ្គច្ឆតុៈ សូមឲ្យយសរបស់អាត្មាអញល្បីខ្ចរខ្ចាយ។
- ទីឃមាយុំ បាសេមិៈ រក្សាអាយុឲ្យបានវែង។
- បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជាមិៈ ក្រោយពីស្លាប់ទៅសូមបានកើតក្នុងសុគតិ សួគ៌ ទេវលោក។
ធម៌ក្រ៤យ៉ាងគឺ៖
- សទ្ធាសម្បទាៈ ការដល់ព្រមដោយសទ្ធា។
- សីលសម្បទាៈ ការដល់ព្រមដោយសីល។
- ចាគសម្បទាៈ ការដល់ព្រមដោយចាគៈ(ការលះ)។
- បញ្ញាសម្បទាៈ ការដល់ព្រមដោយបញ្ញា។
ការបែងចែកទ្រព្យជា៤ប្រការគឺ៖
- ញ៉ាំងខ្លួន មាតាបិតា កូនប្រពន្ធ ទាសកម្មករ មិត្ត អាមាត្យ ឲ្យបានឆ្អែត ឲ្យសុខដោយភោគៈទាំងឡាយ។
- ទុកសម្រាប់ការពារអន្តរាយកើតពីភ្លើងក្ដី ទឹកក្ដី ចោរក្ដី ពីបុគ្គលមិនជាទីស្រលាញ់ក្ដី។
- ចំណាយដើម្បីធ្វើនូវពលីទាំងប្រាំយ៉ាងគឺញាតិពលី អតិថិពលី បុព្វេតពលី រាជាពលី និងទេវតាពលី។
- ធ្វើទានបូជាដលើពួកសមណព្រាហ្មណ៍ដែលទ្រទ្រង់ដោយគុណ មានសីលាទិគុណជាដើម។
គហិសុខ៤យ៉ាងគឺ៖
- អត្ថិសុខំៈ សុខព្រោះចេះតែមានទ្រព្យ។
- ភោគសុខំៈ សុខព្រោះចេះប្រើប្រាស់ទ្រព្យ។
- អនណសុខំៈ សុខព្រោះមិនជំពាក់បំណុលគេ។
- អនវជ្ជសុខំៈ សុខព្រោះកម្មមិនមានទោស។
សម្គាល់ៈ អនវជ្ជសុខស្សេតំ កាលំ
នាគ្ឈតិ សោឡសឹ សុខទៃងបីនេះមិនបានស្មើនឹងចំណែក១ក្នុងចំណែក១៦របស់អនវជ្ជសុខឡើយ។