រដូវមាន៦រាប់តាមប្រទេសខ្លះគឺ៖
- ហេមន្តរដូវៈ ពី១រោចខែកក្តិកដល់ថ្ងៃទី១៥កើតខែបុស្ស=៥៩ថ្ងៃ។
- សិសិររដូវៈ ពី១រោចខែបុស្សដល់ថ្ងៃទី១៥កើតខែផល្គុន=៥៩ថ្ងៃ។
- វសន្តរដូវៈ(រដូវឈើជ្រុះលាស់ស្លឹក)ពី១រោចខែផល្គុនដល់ថ្ងៃទី១៥កើតខែពិសាខ=៥៩ថ្ងៃ។
- គិម្ហរដូវៈ ពី១រោចខែពិសាខដល់ថ្ងៃទី១៥កើតខែអាសាឍ=៥៩ថ្ងៃ។(បើឆ្នាំដែលមានអធិកវារមាន៦០ថ្ងៃ,ឆ្នាំដែលមានអធិកមាសមាន៣ខែមានថ្ងៃ៨៩(?) ព្រោះបើខែចេញឈ្មោះតាមចន្ទគតិដូចបែបប្រើរដូវបីដែរ)។
- វស្សានរដូវៈ ពី១រោចខែអាសាឍដល់ថ្ងៃទី១៥កើតខែភទ្របទ=៥៩ថ្ងៃ។
- សរទរដូវៈ ពី១រោចភទ្របទដល់ថ្ងៃទី១៥កើតខែកក្ដិក=៥៩ថ្ងៃ។រួមទាំង៦រដូវមាន១២ខែ(ឬជួនកាលមាន១៣ខែ?)៣៥៤(ឬ៣៥៥ថ្ងៃ,ឬ៣៨៤ថ្ងៃ?)ត្រូវជាមួយឆ្នាំ។